• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី

បិទភ្លើងជួយជ្រោម​ជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៦នេះ  បានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦ នៅ​ខេត្តក្រុងទាំង៦៣​ទូទាំងប្រទេសវៀត​ណាម​។ ដោយប្រធានបទ “សកម្មភាព​តិចតួច​ពោរពេញ​ទៅដោយ​អត្ថន័យ​ធំ​ធេង” ការបិទភ្លើងនឹងចាប់ផ្តើមពីម៉ោង៨យប់៣០នាទី ដល់ម៉ោង៩យប់៣០នាទី។


ក្រុងហាណូយជួយជ្រោមជ្រែងម៉ោងផែនដី

មុននោះ នាព្រឹកថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុង My Tho ខេត្ត Tien Giang បាន​បំផុស​ទិវាបុណ្យ​សន្សំ​សំចៃ​អគ្គិសនី​ឆ្នាំ២០១៦។ សារសម្រាប់ពិធីបុណ្យឆ្នាំនេះគឺ ប្រើប្រាស់​អគ្គិសនី​សមស្រប​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ។ លោក Nguyen Phuoc Duc អគ្គនាយក​នៃអគ្គ​ក្រុមហ៊ុន​អគ្គីសនី​ភាគខាង​ត្បូង​និង​ជាអនុប្រធាន​គណៈ​ចាត់ តាំង​ទិវាបុណ្យសន្សំសំចៃអគ្គិសនីឆ្នាំ២០១៦នេះ បានឲ្យដឹងថា៖

​“ការផ្លាស់ប្តូរមនសិការសន្សំសំចៃ អគ្គិសនីមានបម្រែបម្រួលគួរឲ្យកត់​សម្គាល់។ ចំពោះគ្រួសារ​នានា នា​បច្ចុប្បន្ន​​មិនសូវ​ប្រើសំភារៈ​ស៊ីភ្លើងច្រើនទេ។ អង្គភាពអាជីវកម្មក៏ខំប្រឹងប្រែងកែប្រែខ្សែ​ សង្វាក់ផលិកម្ម ប្តូរទៅ​ប្រើអគ្គិសនី នៅក្នុងម៉ោងមិនសូវមានអ្នកប្រើប្រាស់ ដែលបានរួមចំណែក​ចូលក្នុង​កម្មវិធី សន្សំ​សំចៃ​អគ្គីសនី​របស់អគ្គក្រុមហ៊ុន” នាព្រឹកថ្ងៃដដែល នៅទីក្រុង Vinh គណៈកម្មាធិការប្រជាជនខេត្ត Nghe An ក៏បានបំផុស ពិធីជួយជ្រោមជ្រែង “ម៉ោង​ផែនដីឆ្នាំ២០១៦” ដោយមានការចូលរួម​របស់និស្សិតជាង១ពាន់នាក់ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top