• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀត​ណាម​និង​អូស្ត្រាលី​ឆ្ពោះ​ទៅ​រក​ការ​ដំឡើង​​ទំនាក់​ទំនង​ទៅ​ជា​​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ

វៀតណាមនិងអូស្ត្រាលីបានឯកភាពឆ្ពោះទៅរកការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពី ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលសមស្រប។
ពិធីទទួលបដិសណ្ឋារកិច្ចអគ្គទេសាភិបាលអូស្ត្រាលី David Hurley និងភរិយា។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី៦ ខែមេសា អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់អូស្ត្រាលី បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣-៦ មេសា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រមុខរដ្ឋបរទេសមកវៀតណាមក្នុងឆ្នាំនេះ និងជាភ្ញៀវរដ្ឋដំបូងគេដែលលោកប្រធានរដ្ឋ Vo Van Thuong បានទទួលស្វាគមន៍ក្នុងតំណែងថ្មីរបស់លោក។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley មានសកម្មភាពសំខាន់ៗជាច្រើនដូចជា៖ ទៅដាក់កម្រងផ្កានៅវិមានវីរៈយុទ្ធជនពលី; ដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានាធិបតីហូជីមិញ; ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Vo Van Thuong; ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue; ទៅសាក់សួរសុខទុក្ខកងកម្លាំងរក្សាសន្តិភាពវៀតណាម និងជួបថ្នាក់ដឹកនាំទីក្រុង ហូជីមិញ ។

នៅក្នុងជំនួបសន្ទនានានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងអគ្គទេសាភិបាលអូស្ត្រាលី ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន សហប្រតិបត្តិការក្នុងតំបន់និងពិភពលោក ក្នុងបញ្ហាដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមនិងអូស្ត្រាលីបានឯកភាពឆ្ពោះទៅរកការដំឡើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពី ក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេលសមស្រប៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top