• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហប្រតិបត្តិការអន្តរជាតិដោយម្ចាស់ការស្ដីពីការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន

ដោយប្រធានបទ “អាស៊ាន ភាពស្អិតរមួត និងការឆ្លើយតបដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននោះ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនលើកទី ១៤ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ tuoitre.vn)

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង សំដៅបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវ របស់សមាជិកភាពរបស់វៀតណាមក្នុងអាស៊ាន ដោយរួមចំណែកដល់ភាពជោគជ័យទាំងស្រុងនៃឆ្នាំប្រធានអស៊ាន ២០២០ របស់វៀតណាម ព្រមទាំងអះអាងនូវតួនាទីនិងការទទួលខុសត្រូវអន្តរជាតិ ការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ និងភាពម្ចាស់ការ សកម្មរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញផែនការធ្វើសកម្មភាពអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនសម្រាប់ដំណាក់កាល ២០១៦-២០២៥។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួម៕

  
តាម VOV5- វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top