យោងតាមអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិភាគតិច លោក Y Thong ថា ជនជាតិភាគតិចនៅវៀតណាមតែងតែទទួលបានលក្ខខណ្ឌដោយធានាអំពីសមភាពក្នុងសិទ្ធិមនុស្សដូចជា៖ សិទ្ធិសមភាពក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ សិទ្ធិទទួលបានការការពារដោយយុត្តាធិការឯករាជ្យ សិទ្ធិទទួលបានសញ្ជាតិ សិទ្ធិសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេសខ្លួន សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិសេរីភាពខាងជំនឿសាសនា...។ សិទ្ធិស៊ីវិលនយោបាយទាំងនេះរបស់ជនជាតិភាគតិចត្រូវបានរដ្ឋធានាសមភាព ដូចទៅនឹងប្រជាពលរដ្ឋទាំងអស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លើឆាកអន្តរជាតិ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចប្រជុំជាច្រើន ស្តីពីសិទ្ធិមនុស្ស ការប្រឆាំងការរើសអើងជាតិសាសន៍ និងប្តេជ្ញាគោរពតាមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។ នាបច្ចុប្បន្ន វៀតណាមបានចូលរួមអនុសញ្ញាអន្តរជាតិ ៧/៩ របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស៕