• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា

នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang នៅពេលឆ្លើយបទសម្ភាសជាមួយសារព័ត៌មាននាថ្ងៃទី ២០ មិថុនា មុនដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មី និងបំពេញការងារនៅប្រទេសបារាំង (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៣)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang។ (រូបថត៖ VNA)

យោងតាមលោកឯកអគ្គរដ្ឋទូត Dinh Toan Thang ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ វៀតណាមបានកំណត់កំណើនបៃតងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ គោលជំហរដ៏ឥតងាករេរបស់វៀតណាមគឺប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងមេត្រីភាពបរិស្ថាន។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការសន្យាយ៉ាងមុតមាំរបស់រដ្ឋាភិបាលចំពោះការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ (Net Zero) នៅកិច្ចប្រជុំ COP26 និងការសម្រេចចិត្តចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ជាមួយនឹងប្រទេស G7 មួយចំនួន និងដៃគូអន្តរជាតិផ្សេងទៀត។ ការដែលវៀតណាមចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្ធិសញ្ញាហិរញ្ញវត្ថុសកលថ្មីនៅទីក្រុងប៉ារីស (ប្រទេសបារាំង) បង្ហាញពីការសន្យាយ៉ាងមុតមាំ និងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top