• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ អំពាវនាវឲ្យមានការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ

សម័យប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិអំពីសកម្មភាពជំនួយមនុស្សធម៌ (ECOSOC - HAS) ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រោមប្រធានបទ "បង្កើនសាមគ្គីភាពសកលដើម្បីមនុស្សជាតិ៖ សង្គ្រោះជីវិត កាត់បន្ថយការឈឺចាប់ និងគៀរគរដំណោះស្រាយ"។
ឯកអគ្គរដ្ឋទូត Mai Phan Dung - ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។ រូបថត៖ Anh Hien/TTXVN

តំណាងវៀតណាមចូលរួមសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Mai Phan Dung - ប្រធានបេសកកម្មតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះទំហំដែលមិនធ្លាប់មាននៃតម្រូវការមនុស្សធម៌ ក្នុងឆ្នាំ ២០២៥ នៅពេលដែលមនុស្សជាង ៣៦០ លាននាក់ ត្រូវការជំនួយដោយសារជម្លោះ គ្រោះមហន្តរាយធម្មជាតិ អសន្តិសុខស្បៀង និងការ រអាករអួននៃសេដ្ឋកិច្ច។ វៀតណាមអំពាវនាវឱ្យបង្រួមគម្លាតដែលកំពុងកើនឡើងរវាងតម្រូវការនិងធនធានហិរញ្ញវត្ថុ មនុស្សធម៌សកល តាមរយៈយន្តការផ្តល់មូលនិធិដែលអាចបត់បែនបាន ដែលអាចព្យាករណ៍បាននិងមានប្រសិទ្ធភាពជាង; បង្កើនភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការក្នុងតំបន់ វិស័យឯកជននិងសហគមន៍ ដើម្បីរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយបរិយាប័ន្ន វិទ្យាសាស្ត្រ និងសមស្របជាមួយលក្ខណៈជាក់ស្តែងរបស់មូលដ្ឋាន។

លោកឯកអគ្គរដ្ឋទូត Mai Phan Dung ក៏បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពធន់ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាពដល់អ្នកដែលត្រូវការជំនួយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top