• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមកដល់ប្រទេសកម្ពុជា (រូបថត៖ VNA)

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅដល់រាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមសកម្មភាពនានានៅប្រទេស កម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា; ថ្នាក់ដឹកនាំនាយកដ្ឋានពិធីការកម្ពុជា; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញវូ (Nguyen Minh Vu); លោកស្រីឯកអគ្គរដ្ឋទូត ង្វៀន ធីវ៉ាន់អាញ់ (Nguyen Thi Van Anh) ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការយូណេស្កូ និងជាតំណាងអចិន្ត្រៃយ៍របស់ប្រធានរដ្ឋនៅក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី ព្រមទាំងមន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា។

ក្នុងនាមជាសមាជិកនៃសហគមន៍ហ្វ្រង់កូហ្វូនីតាំងពីឆ្នាំ១៩៧៩ វៀតណាមតែងតែខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី; ជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងដើរតួនាទីស្នូលនៃចលនាហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្រៅពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យនយោបាយ វប្បធម៌ និងសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីត្រូវបានកំណត់ថាជាចំណុចផ្តោតសំខាន់ដែលវៀតណាមជំរុញនៅក្នុងសហគមន៍។ រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បញ្ជាក់ថា វៀតណាមតែងតែផ្តល់សារៈសំខាន់ដល់សហគមន៍ហ្វ្រង់កូហ្វូនី ដោយបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ភាពធន់ ពហុភាគីនិយម ពិពិធកម្ម ព្រមទាំងម្ចាស់ការ និងសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមស្មារតីនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម; និងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសមាជិកទាំងអស់ កសាងសហគមន៍ហ្វ្រង់កូហ្វូនីប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន ជាកន្លែងដែលភាពចម្រុះក្លាយជាចំណុចខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅទីក្រុងហាណូយ

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញចូលរួម "ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល និងទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦" នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលរួម ទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល ភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅក្រុមប្រជាជន លេខ ១, ២, ៣ និងលេខ ៦ សង្កាត់បាឌិញ។

Top