• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកសិង្ហបុរី (រូបថតៈ Nhan Sáng-TTXVN)

នារសៀលថ្ងៃទី២៤​ ខែមេសា ឆ្នាំ​២០១៧ នៅទីក្រុង​ហាណូយ ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang បាន​អញ្ជើញទទួលជួប ជាមួយលោក Masagos Zulkifli រដ្ឋ​មន្ត្រីក្រសួង​បរិស្ថាននិងធនធាន​ទឹកសិង្ហបុរី ដែល​កំពុង​បំពេញ​​ទស្សនកិច្ច​ការងារ នៅ​វៀត​ណាម។ ​នៅក្នុងជំនួបនេះ លោក Tran Dai Quang បាន​អះអាងថា សិង្ហបុរី​ជានិច្ច​កាលជាដៃគូរ​យុទ្ធសាស្ត្រ របស់វៀតណាម។​លោក​ប្រធាន​​រដ្ឋវៀតណាមគូស បញ្ជាក់​ថា​កិច្ច​ការពារ​បរិស្ថាន​ជា​បញ្ហា​ចំបាច់ តាមនោះ វៀតណាម​បន្តប្រមូលផ្តុំ អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ប៉ុន្តែតាម​ទិសអភិវឌ្ឍន៍​ប្រកប​ដោយ​​និរន្តរភាព និងយកចិត្តទុក​ដាក់កត្តា​ការពារបរិស្ថាន។
 
​រីឯខ្លួនវិញ រដ្ឋមន្ត្រី Masagos Zulkifli បានវាយតម្លៃថា​បច្ចុប្បន្ន វៀតណាម​កំពុងមាន​ការអភិវឌ្ឍន៍គួរ​ឲ្យកត់​សម្គាល់ ជាទីមកដល់សម្រាប់​វិនិយោគិន ភ្ញៀវទេស​ចរអន្តរជាតិ ក្នុងនោះមានសិង្ហបុរីផង។ លោក​រូប​នេះ​បាន​ស្នើ​ថា នៅក្នុង សន្និសីទ​​អន្តរជាតិស្តី​ពីបរិស្ថាន​ដែលរៀបចំ​ឡើងនៅ​ប្រទេស Kenya នាចុង​​ឆ្នាំ ២០១៧នេះ​ វៀត​ណាម​​​​និងប្រទេសអាស៊ាន​នានា ក៏គប្បី​​សម្តែង​​នូវ​ទស្សនៈ របស់​អាស៊ានអំពីបញ្ហា​បរិស្ថាន​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top