• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានអ្នកជំងឺ COVID-19 ចំនួន ១១ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ


 អ្នកជំងឺត្រូវបានប្រកាសជាសះស្បើយតាំងពីព្រឹកថ្ងៃទី៥ខែឧសភា (រូបថត៖ nld.com.vn)
 

នាថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២០ គណៈកម្មាធិការជាតិ​ដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានឲ្យ​ដឹងថាមានអ្នកជម្ងឺ COVID-19  ចំនួន ១១ នាក់​បន្ថែមទៀត ដែលកំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ត្រូពិកមជ្ឈិម ត្រូវបានប្រកាសជាសះស្បើយ។

ជាពិសេស​អ្នកជំងឺលេខ ១៦១ ដែលជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដ៏ធ្ងន់ធ្ងរបំផុតទាំង ៣ នាក់​នៅ​ប្រទេស​វៀតណាម តែងតែត្រូវបាន​ក្រុមប្រឹក្សាជំនាញ នៃក្រសួងសុខាភិបាល​ពិគ្រោះយោបល់ អំពីរោគ​វិនិច្ឆ័យ​ជាមួយមន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ ហេតុដូច្នេះ វៀតណាមមានករណីឆ្លងជំងឺចំនួន ២៣២ ករណីក្នុង​ចំណោម​អ្នកឆ្លងជំងឺ COVID-19 ទាំង ២៧១ នាក់នៅវៀតណាមត្រូវបានព្យាបាលជាសះស្បើយហើយ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលនាំប្រទេសវៀតណាមឈានទៅមុខ រីកសាយភាយទំនុកចិត្តដល់ប្រទេសជិតខាងបងប្អូន

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈដ្ឋានអ្នកការទូត អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវនៅក្នុងប្រទេសជិតខាងបងប្អូនទាំងពីរ គឺឡាវ និងកម្ពុជា សុទ្ធតែកំពុងងាកមកយកចិត្តទុកដាក់ដល់ទីក្រុងហាណូយ ជាកន្លែងដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកំពុងប្រព្រឹត្តទៅ។

Top