• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានភាពម្ចាស់ការក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺរលាក​ផ្លូវដង្ហើម​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មីបង្កឡើង​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VGP) 
 

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ពីការឆ្លងជំងឺរលាកផ្លូវដង្ហើម ដែល​បណ្តាល​ដោយ​វីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ។
 
បច្ចុប្បន្ន​នេះ វៀតណាមមាន ៥ ករណីនៃការឆ្លងជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណា ដែលកំពុង​ត្រូវ​បាន​ដាក់ដាច់​ដោយ​ឡែកនិងព្យាបាលយ៉ាងសកម្ម។ នៅក្នុងកិច្ចប្រជុំស្តីពីការបង្ការនិងទប់ស្កាត់វីរុសកូរ៉ូណានាថ្ងៃទី ៣០ ខែមករា​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឱ្យមូលដ្ឋាននានា ត្រូវបង្កើត   គណៈកម្មការ​បញ្ជាដឹកនាំ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល់នៃវីរុស nCoV នេះផងដែរ។
 
នៅតាម​មូលដ្ឋាននានា ជាពិសេសតំបន់ដែលមានប្រជាជនឆ្លងវីរុស nCoV និងមាន​ជន​ជា​តិ​ចិន​ជាច្រើន​ដែល​រស់នៅនិងធ្វើការនៅក្នុងតំបន់ឧស្សាហកម្ម ត្រូវតែចាត់វិធាន​ការដើម្បី​បង្ការ​និង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺនេះ​។ នៅខេត្ត Lang Son ដែលជាតំបន់មានព្រំដែនជាប់ជាមួយចិន អាជ្ញាធ​រមូលដ្ឋាន​បាន​បង្កើន​វិធាន​ការ​ដើម្បី​ បង្កានិងទប់ស្កាត់ការរីករាលដាលជំងឺនៅតាមច្រកទ្វារព្រំដែន។
 
នៅខេត្ត ​Thanh Hoa ដែលជាតំបន់មានអ្នកជំងឺចំនួន ២ នាក់ដែលផ្ទុកវីរុសកូរ៉ូណា មន្ទីរពេទ្យ​ពហុព្យាបាល​ខេត្ត​ Thanh Hoa បានព្យាបាលនិងចាត់វិធានការដាក់ដាច់ដោយឡែកអ្នកជំងឺ និងពិនិត្យ​មើលចំពោះ​អ្នក​ដែល​​មាន​ទំនាក់​ទំនង​ជាមួយអ្នកជំងឺផងដែរ។
 
ក្រសួងសុខាភិបាលវៀត​ណាមបាន​ដាក់បំរាម​ដល់ប្រជាជន​ថាមិន​គួរទៅកាន់​តំបន់​ដែលមាន​ការរីក​រាល​ដាល​ជំងឺ​ និ​ង ជួបប្រា​ស្រ័យ​ទាក់ទង់ជាមួយ​ប្រជាជនមកពីតំបន់ដែលមានជំ​ងឺនោះឡើយ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top