• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានបំណងចង់ឲ្យរបាយការណ៍ការធ្វើចំណាកស្រុករបស់សហរដ្ឋអាមេរិកមានភាពសត្យានុម័តនិងត្រឹមត្រូវ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសម្ដែងបំណងចង់ឲ្យភាគីអាមេរិក បន្តមានការវាយតម្លៃប្រកបដោយភាពសត្យានុម័តនិងត្រឹមត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទាក់ទងនឹងការធ្វើចំណាកស្រុក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VOV)

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពីស្ថានការណ៍ជួញដូរមនុស្សសកលដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសម្ដែងបំណងចង់ឲ្យភាគីអាមេរិក បន្តមានការវាយតម្លៃប្រកបដោយភាពសត្យានុម័តនិងត្រឹមត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទាក់ទងនឹងការធ្វើចំណាកស្រុក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកស្រី Pham Thu Hang បានឲ្យដឹងថា៖

រដ្ឋាភិបាលវៀតណាម មានគោលជំហរជំរុញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំង ប្ដេជ្ញាចិត្តបង្ការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកដោយខុសច្បាប់ ការដឹកជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់ និងការជួញដូរមនុស្ស។ វៀតណាមក៏កំពុងខិតខំប្រឹងប្រែងអនុវត្តន៍គោលដៅនៃកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ដើម្បីពង្រឹងបរិយាកាសធ្វើចំណាកស្រុកប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនចំណាកស្រុក បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងការធ្វើចំណាកស្រុកអន្តរជាតិ។ វៀតណាមបានកត់សម្គាល់ថា ភាគីអាមេរិកមានការវាយតម្លៃវិជ្ជមានជាង នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីស្ថានការណ៍ជួញដូរមនុស្សនៅលើពិភពលោក។ ដោយឈរលើស្មារតីនោះ វៀតណាមមានបំណងថា ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធនាពេលខាងមុខ ដើម្បីឲ្យភាគីអាមេរិកមានការវាយតម្លៃប្រកបដោយភាពសត្យានុម័ត ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយថែមទៀតអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងជាក់ស្ដែងរបស់វៀតណាម"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top