• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានការសោកស្ដាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៅក្នុងរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលធ្វើឡើងនៅរសៀលថ្ងៃទី២៥ មេសា នៅទីក្រុងហាណូយ អញ្ជើញធ្វើការអត្ថាធិប្បាយលើរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំដោយក្រសួងការបរទេសសហរដ្ឋ អាមេរិកចេញផ្សាយកាលពីថ្ងៃទី ២២ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang មានការសោកស្តាយចំពោះព័ត៌មានខ្វះភាពសត្យានុម័តនៃរបាយការណ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VOV)

លោកស្រី Pham Thu Hang បានបញ្ជាក់ថា របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ទោះបីជាឆ្លុះបញ្ចាំងពីសមិទ្ធិផល និងវឌ្ឍនភាពរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សក៏ដោយ ប៉ុន្តែគួរឲ្យសោកស្តាយ នៅតែបន្តដាក់ចេញការវាយតម្លៃខ្វះភាពសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។ ក្រសួងការបរទេសវៀតណាមអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមគឺការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលចាត់ទុកប្រជាជនជាមជ្ឈភាព និងជាកម្លាំងជំរុញនៃដំណើរការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញវៀតណាម ហើយត្រូវបានការពារ និងផ្សព្វផ្សាយតាមរយៈឯកសារច្បាប់ជាលាយលក្សអក្សរ និងអនុវត្តជាក់ស្តែង។ វៀតណាមបាននិងកំពុងធ្វើការទំនាក់ទំនងដោយស្មោះត្រង់ បើកចំហ និងក្នុងស្មារតីស្ថាបនាជាមួយសហរដ្ឋអាមេរិកលើបញ្ហាផ្សេងៗ ដើម្បីបង្កើនការយល់ដឹង ហើយអាចរួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

ផ្នែកធនាគារឈានមុខគេក្នុងការធ្វើបរិវត្តកម្មឌីជីថលនិងអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី

នាព្រឹកថ្ងៃទី ៨ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល បានអញ្ជើញចូលរួមព្រឹត្តិការណ៍បរិវត្តកម្មឌីជីថលផ្នែកធនាគារឆ្នាំ ២០២៤ ក្រោម ប្រធានបទ “ពង្រីកការតភ្ជាប់ និងអភិវឌ្ឍប្រព័ន្ធអេកូឌីជីថល”។

Top