• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតនិងសំណូមពរអោយតៃវ៉ាន់មិនធ្វើសមយុទ្ធដោយបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
 

 ការដែលតៃវ៉ាន់ មិនអើពើដល់ការប្រឆាំងជំទាស់របស់វៀតណាម ហើយរៀបចំជាច្រើនលើកច្រើន សានូវ​សម​យុទ្ធ​ដោយ​បាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះ ប្រជុំកោះ Truong Sa របស់វៀតណាម គឺជា​សកម្ម​ភាព​រំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិប តេយ្យភាពដែនដីរបស់វៀតណាមចំពោះប្រជុំកោះនេះ ព្រមទាំង​ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍ ក៏ដូចជាបង្ក ភាពតាន​តឹង​ហើយ​ធ្វើ​អោយ​ស្ថានភាពនៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ផងដែរ។
 
នាថ្ងៃទី​២១ ខែមីនា ឆ្នាំ២០១៩ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីការដែលតៃវ៉ាន់ ធ្វើសមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​នៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀត​ណាម​ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាង ប្រវត្តិសាស្ត្រ​យ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa តាមការ​កំណត់របស់ច្បាប់អន្តរជាតិ។ ការដែលតៃវ៉ាន់ មិនអើពើដល់ការប្រឆាំងជំទាស់របស់វៀតណាម ហើយរៀបចំ​ជាច្រើនលើកច្រើន សានូវសមយុទ្ធដោយបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជុំវិញកោះ Ba Binh ចំណុះ ប្រជុំកោះ ​Truong Sa របស់វៀតណាម គឺជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើ​អធិបតេយ្យ​ភាព​ដែន​ដី​របស់​វៀតណាមចំពោះប្រជុំកោះនេះ ព្រមទាំង គំរាមកំហែងដល់សន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិ​សុខ​នាវាចរណ៍​ ក៏ដូចជាបង្ក ភាពតានតឹងហើយធ្វើអោយស្ថានភាពនៅសមុទ្រខាងកើតស្មុគស្មាញថែមទៀត ផងដែរ​។ ជាថ្មីម្ដងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងដាច់ខាតហើយសំណូមពរ អោយតៃវ៉ាន់​មិន​ដំណើរ​ការ​សកម្មភាព​ប្រហាក់​ប្រហែលគ្នាទៀតឡើយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top