• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាជំរុញតួនាទីរបស់ ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្កការសហប្រជាជាតិ (រូបថត៖ TTXVN)
 

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្កការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យន្តការ ក្នុងការអនុវត្តបណ្ដាវិធានការណ៍ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តលេខ ២៥២៩ (ឆ្នាំ ២០២០)របស់ក្រុមប្រឹក្សាសន្តិសុខ ហើយគាំទ្រការសម្រេចការជំនុំជម្រះក្តីឲ្យទាន់ពេលវេលា អនុវត្តន៍ចខុវិស័យរបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីយន្តការ“ ទំហំតូចបំផុត ធ្វើសកម្មភាពប្រកបដោយ ប្រសិទ្ធភាព បណ្តោះអាសន្ន ជាមួយនឹងរចនាសម្ព័ន្ធនិងមុខងារកាន់តែថយចុះជាបណ្ដើរៗតាមពេលវេលា” ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាប្រទេសជាតិមានការទទួលខុសត្រូវជាចម្បងក្នុងការកាត់ក្ដី ជំនុំជម្រះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ ហើយគាំទ្រដល់កិច្ចសហប្រតិបត្តិការ ជំនួយជាតិក្នុងការអនុវត្តយុត្តាធិការ ជំនុំជម្រះ។ វៀតណាមបានអះអាងការប្តេជ្ញាជំរុញតួនាទីរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ក្នុងខែមិថុនា ឆ្នាំ ២០២០ ដោយមានការសម្របសម្រួលរបស់វៀតណាមនោះ ក្រុមប្រឹក្សាសន្តិសុខបានចរចានិងអនុម័តសេចក្តីសម្រេចចិត្តលេខ ២៥២៩ ស្តីពីការបូកសរុបប្រតិបត្តិការនៃយន្តការ។ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្តាប្រទេសជាសមាជិក ក្រុមប្រឹក្សាសន្តិសុខនិងអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងការងាររបស់យន្តការនេះត្រូវបានប្រទេសជាច្រើនវាយតម្លៃខ្ពស់ ដោយបានបង្ហាញលក្ខណៈសត្យានុម័ត និងជំនាញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top