ក្នុងសម័យប្រជុំក្រោមប្រធានបទ “សេដ្ឋកិច្ចកំពុងរីកចម្រើន” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានចែករំលែកទស្សនៈរបស់វៀតណាមចំពោះរូបភាពពិភពលោកបច្ចុប្បន្ន និងបានលើកឡើងពីឱកាសសម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ក៏បានអះអាងថា វៀតណាមបន្តជាគោលដៅសុវត្ថិភាព និងទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ; សង្ឃឹមថា ដៃគូ អាជីវកម្ម វិនិយោគិនមកពី UAE មជ្ឈិមបូព៌ា និងពិភពលោកនឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាម។
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាដោយប្រធានបទ “សកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានលើកឡើងពីបទពិសោធន៍ និងសមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ចែករំលែកទស្សនៈរបស់វៀតណាមលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕