ព័ត៌មាន

វៀតណាមបន្តជាគោលដៅសុវត្ថិភាពនិងទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ

នាថ្ងៃទី ១២ ខែកុម្ភៈ បន្តសកម្មភាពនៅកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភព លោកឆ្នាំ ២០២៥(WGS ២០២៥) ដែលប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអាមីរ៉ាតអារ៉ាប់រួម (UAE) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំចំនួនពីរស្តីពី "សេដ្ឋកិច្ចកំពុងរីកចម្រើន" និង "សកម្មភាពឆ្ពោះទៅរកគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព" ក្នុងក្រប ខ័ណ្ឌនៃសន្និសីទនេះ។
ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាស្ដីពី "សេដ្ឋកិច្ចកំពុងរីកចម្រើន" ក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ ២០២៥ (រូបថត៖ TTXVN)

ក្នុងសម័យប្រជុំក្រោមប្រធានបទ “សេដ្ឋកិច្ចកំពុងរីកចម្រើន” ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានចែករំលែកទស្សនៈរបស់វៀតណាមចំពោះរូបភាពពិភពលោកបច្ចុប្បន្ន និងបានលើកឡើងពីឱកាសសម្រាប់សេដ្ឋកិច្ចដែលកំពុងរីកចម្រើន ក៏ដូចជាទិសដៅអភិវឌ្ឍន៍របស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ក៏បានអះអាងថា វៀតណាមបន្តជាគោលដៅសុវត្ថិភាព និងទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ; សង្ឃឹមថា ដៃគូ អាជីវកម្ម វិនិយោគិនមកពី UAE មជ្ឈិមបូព៌ា និងពិភពលោកនឹងបន្តរួមដំណើរ និងជួយឧបត្ថម្ភវៀតណាម។

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាដោយប្រធានបទ “សកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)” ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានលើកឡើងពីបទពិសោធន៍ និងសមិទ្ធិផលរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; ចែករំលែកទស្សនៈរបស់វៀតណាមលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


top