• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្ត ជាដៃគូដ៏សំខាន់របស់អាហ្សង់ទីន

ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Duong Quoc Thanh បានជូនសារតាំងឡើង ប្រធានាធិបតីលោក Alberto Fern Fernandez (រូបថត៖ TTXVN)
 

នាថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ នៅវិមានប្រធានាធិបតី Casa Rosada នៃរដ្ឋធានី Buenos Aires ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅអាហ្សង់ទីនលោក Duong Quoc Thanh បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ឡើង ប្រធានាធិបតីលោក Alberto Fern Fernandez ។

នៅក្នុងជំនួបនេះ ប្រធានាធិបតីលោក Alberto Fern Fernandez បានសម្ដែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងចូលរួមវិភាគទានជាវិជ្ជមាន ដល់ការអភិវឌ្ឍទំនាក់ទំនងដ៏ល្អប្រសើរ រវាងអាហ្សង់ទីននិងវៀតណាម។  លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយលោកបានចាត់ទុកថាជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក្នុងឆ្នាំកន្លងទៅ គឺជា ចំណុចភ្លឺស្វាង និងជាបទពិសោធន៍ដ៏ល្អចំពោះប្រទេសជាច្រើននៅលើពិភពលោក។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Duong Quoc Thanh បានអះអាងថានឹងលោកនឹងខិតខំប្រឹងប្រែងអស់ពីមសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top