• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ពីការសន្យាក្នុងការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយ ការទទួលខុសត្រូវនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី

គណៈប្រតិភូវៀតណាមបានស្នើហើយអំពាវនាវឱ្យសកម្មភាពរបស់ OPCW គោរពយ៉ាងម៉ឺងម៉ាត់នូវមុខងារ ភារកិច្ចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញា CWC; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសន្ទនាដើម្បីដោះស្រាយភាពខុសគ្នា; ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាក្នុងការអភិវឌ្ឍឧស្សាហកម្មគីមីប្រកបដោយសុវត្ថិភាព និងសន្តិសុខ ដើម្បីគោលដៅសន្តិភាព។
ទិដ្ឋភាពនៃសន្និសីទត្រួតពិនិត្យរយៈពេលប្រាំឆ្នាំ (RC-៥) លើកទី ៥ ស្តីពីការអនុវត្តអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី(CWC)។ (រូបថត៖ VNA)

នៅសន្និសីទត្រួតពិនិត្យលើកទី ៥ ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ (ហូឡង់) ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់លោក Pham Viet Anh តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការហាមឃាត់អាវុធគីមី (OPCW) បានបញ្ជាក់នូវការសន្យារបស់វៀតណាមក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយការទទួលខុសត្រូវអនុសញ្ញាហាមឃាត់អាវុធគីមី (CWC)

ថ្លែងក្នុងសន្និសីទ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវគោលជំហរដ៏ឥតងាករេរបស់វៀត ណាមដែលគាំទ្រចំពោះការមិនរីកសាយភាយ និងការរំសាយយ៉ាងពេញលេញ និង អាចផ្ទៀងផ្ទាត់បាននូវអាវុធប្រល័យលោក រួមទាំងអាវុធគីមី; ថ្កោលទោសរាល់ការប្រើ ប្រាស់អាវុធគីមី មិនថាដោយនរណា នៅទីកន្លែងណា នៅក្រោមកាលៈទេសៈណា និងដោយហេតុផលណា។ វៀតណាមអះអាងពីការសន្យាក្នុងការអនុវត្ត CWC យ៉ាងពេញលេញនិងប្រកបដោយការទទួលខុសត្រូវ។

គណៈប្រតិភូវៀតណាមបានស្នើហើយអំពាវនាវឱ្យសកម្មភាពរបស់ OPCW គោរពយ៉ាងម៉ឺងម៉ាត់នូវមុខងារ ភារកិច្ចដែលបានបញ្ជាក់នៅក្នុងអនុសញ្ញា CWC; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការសន្ទនាដើម្បីដោះស្រាយភាពខុសគ្នា; ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាក្នុងការអភិវឌ្ឍឧស្សាហកម្មគីមីប្រកបដោយសុវត្ថិភាព និងសន្តិសុខ ដើម្បីគោលដៅសន្តិភាព។

គួរជម្រាបបន្ថែមថា អនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមីត្រូវបានចុះហត្ថលេខា នៅឆ្នាំ ១៩៩៣ ហើយចូលជាធរមាននៅឆ្នាំ ១៩៩៧។ វៀតណាមបានចុះហត្ថលេខា ចូលរួមអនុសញ្ញានេះនៅថ្ងៃដំបូងពោលគឺថ្ងៃទី ១៤ ខែមករាឆ្នាំ ១៩៩៣៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top