• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងសង្កត់ធ្ងន់លើសារសន្តិភាពនៅមហាសន្និបាតអង្គការសហប្រជាជាតិ

ក្នុងឱកាសដែលប្រធានរដ្ឋ លោក លឿង គឿង និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ រួមជាមួយនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញឆ្លើយសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកអំពីអន្ថន័យនៃដំណើរទស្សនកិច្ចការងារនេះ។
ឯកអគ្គរដ្ឋទូត លោក Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានឲ្យដឹងថា សប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៨០ ប្រព្រឹត្តទៅនៅពេលវេលាពិសេសបំផុត។ ឆ្នាំ ២០២៥ គឺជាខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ (១៩៤៥ - ២០២៥)។ ការដែលលោកប្រធានរដ្ឋលឿង គឿង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ មានអត្ថន័យខ្លាំងណាស់ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ចំពោះពហុភាគីនិយម និងគុណតម្លៃស្នូលរបស់អង្គការសហប្រជាជាតិ។ ការចូលរួមរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូមិនត្រឹមតែបង្ហាញពី ផលប្រយោជន៍យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋក្នុងកិច្ចសហប្រតិបត្តិការពហុភាគីនិងរបៀបវារៈសំខាន់ៗ របស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងអះអាងនូវគោលនយោបាយការបរទេសរបស់វៀតណាម អំពីឯករាជ្យភាព ភាពពឹងលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មលើគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព។

នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានរដ្ឋ លឿង គឿង គ្រោងនឹងសង្កត់ធ្ងន់លើសារសំខាន់នៃ “ការគោរពតម្លៃសន្តិភាព ការផ្លាស់ប្តូរដ៏រឹងមាំដើម្បីបង្កើតអនាគតប្រកបដោយចីរភាព”។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រាល់វឌ្ឍនភាព និងការអភិវឌ្ឍសង្គមទាំងអស់ ព្រមទាំងធានាបាននូវអនាគតដ៏ល្អប្រសើរ និងនិរន្តរភាពសម្រាប់ប្រជាជនគ្រប់រូប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម៖ “កសាងយុវជនវៀតណាមដែលរៀនសូត្រពេញមួយជីវិត និងធ្វើជាម្ចាស់លើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”

នេះគឺជាការបញ្ជាក់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នៅក្នុងសម័យប្រជុំពេញអង្គដ៏ឧឡារិកនៃមហាសន្និបាតជាតិសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលើកទី ១៣ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងហាណូយ។

Top