ព័ត៌មាន
វៀតណាមនឹងបញ្ជូនសារអំពីកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍នៅឯសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៦
ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី ៣០ ខែកក្កដា តបតាមសេចក្តីអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោកស្រី Tulia Ackson អគ្គលេខាធិការ IPU លោក Martin Chungong ប្រធានសភាតំណាងរាស្ត្រនៃព្រះរាជាណាចក្រម៉ារ៉ុក លោក Rachid Talbi Alami និងប្រធានរដ្ឋសភានៃសាធារណរដ្ឋសេណេហ្គាល់ លោក El Malick។
អញ្ជើញចូលរួមសន្និសីទនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នឹងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ ដោយបានបញ្ចូនសារអំពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់វៀតណាម ជាពិសេសគោលការណ៍ណែនាំសម្រាប់កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅជុំវិញពិភពលោក។ ប្រធានរដ្ឋសភា ក៏នឹងអំពាវនាវឱ្យសភានៃបណ្តាប្រទេស និងសហភាពអន្តរសភាពិភពលោក រួមដៃគ្នា ជំរុញច្បាប់អន្តរជាតិ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី ដោះស្រាយបញ្ហាប្រឈមអំពីបរិស្ថាន ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព៕