• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងឈានចូលដំណាក់កាលបង្កើនកំណើនថ្មីយ៉ាងឆាប់រហ័ស

នេះជាទស្សនៈរបស់អ្នកជំនាញនិងអ្នកប្រាជ្ញចិន ពេលវិភាគសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម ក្រោយរយៈ ៨០ឆ្នាំ ចាប់តាំងពីការ បង្កើតសាធារណរដ្ឋប្រជាធិប តេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។

សាស្ត្រាចារ្យ បណ្ឌិត លោកស្រី Phan Kim Nga វិទ្យាស្ថានសិក្សាម៉ាក្ស បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន អ្នកជំនាញបញ្ហាវៀតណាម (រូបថត៖ Quang Hung/TTXVN)

វិភាគសមិទ្ធិផលសេដ្ឋកិច្ចដែលវៀតណាមសម្រេចបាន សាស្ត្រាចារ្យ បណ្ឌិត Phan Kim Nga (Pan Jin’e) វិទ្យាស្ថានសិក្សាម៉ាក្សនិយម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន អ្នកជំនាញបណ្តាបញ្ហាវៀតណាមបានចាត់ទុក ថា វៀតណាមជាការអនុវត្តជោគជ័យក្នុងការរួមផ្សំសង្គមនិយមជាមួយសេដ្ឋកិច្ចទីផ្សារ។ ការកាត់បន្ថយភាពក្រីក្រ និងការងារយុត្តិធម៌សង្គមរបស់វៀតណាមក៏ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់  ហើយត្រូវបានវាយតម្លៃដោយធនាគារពិភពលោកថាជា “គំរូនៃការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍”។

ក្នុងពេលជាមួយគ្នានោះ យោងតាមលោក Zhang Jianguo អតីតប្រធាននាយកដ្ឋានអឺរ៉ុបខាងលិច គណៈកម្មការទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គលេខាធិការសមាគម Charhar នៃប្រទេសចិនថា កិច្ចការផ្លាស់ប្តូរថ្មី ឆ្នាំ ១៩៨៦ បានកត់សម្គាល់ចំណុចរបត់មួយក្នុងការអភិវឌ្ឍរបស់វៀតណាម។ ក្នុងដំណាក់កាល កិច្ចការផ្លាស់ប្តូរសេដ្ឋកិច្ចនិងបើកទ្វាររបស់វៀតណាមបាននាំ មកនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាពិសេស នៅពេលសម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់។ ចាប់ពីឆ្នាំ ២០២២ ដល់បច្ចុប្បន្ន វៀតណាមតែងតែរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ៦% ក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកសារព័ត៌មាន Wei Wei អ្នកជំនាញអំពីវៀតណាម (រូបថត៖ Hai Yen/TTXVN)

 

អ្នកជំនាញវៀតណាម លោក Wei Wei បានចាត់ទុកថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានអនុវត្តកំណែទម្រង់ស៊ីជម្រៅនិងយ៉ាងខ្លាំងក្លា ដោយកំណត់ឡើងវិញនូវប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ច តាមរយៈកំណែទម្រង់យ៉ាងទូលំទូលាយនិងស៊ីជម្រៅ។ អ្នកជំនាញរូបនេះបានអះអាងថា  សេដ្ឋកិច្ចវៀតណាមនឹងបន្តបង្កើនកំណើន សម្បីតែនៅកម្រិតខ្ពស់ជាងមធ្យមភាគក្នុងតំបន់ក៏ដោយ។

ដោយវាយតម្លៃលើទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ សាស្ត្រាចារ្យ​បណ្ឌិត Phan Kim Nga បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមត្រូវបានរំពឹងថានឹងបន្តសន្ទុះកំណើន។ នៅឆមាសទីមួយនៃឆ្នាំ ២០២៥ អត្រាកំណើន GDP របស់វៀតណាមបានឈានដល់ ៧,៥២% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១១។ ប្រការនេះបង្ហាញថា វៀតណាមហៀបនឹងឈានចូលដំណាក់កាលថ្មីនៃកំណើនយ៉ាងឆាប់រហ័ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ

ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាមអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ

នារសៀលថ្ងៃទី ៣១ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

Top