• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌានៅតែមានសក្ដានុពលជាច្រើនដើម្បីសហប្រតិបត្តិការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម

ថ្លែងនៅទីនេះ លោក Atul Kumar Saxena ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាបានចាត់ទុកថា កាលានុវត្តភាពសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងឥណ្ឌានៅតែធំធេងណាស់ ដោយសារទីផ្សារនៃប្រទេសទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។

បណ្ដាអ្នកតំណាងចូលរួមសិក្ខាសាលាជួបប្រាស្រ័យទាក់ទងគ្នារវាងសហគ្រាសវៀតណាម-ឥណ្ឌា។ (រូបថត៖ VOV)


វៀតណាមមានផលិតផលកសិផលស្រស់និងកែច្នៃជាច្រើនប្រភេទ ក៏ដូចជា គ្រឿងឈើដែលមានប្រៀបខ្លាំងនៅពេលនាំចេញទៅទីផ្សារឥណ្ឌា ខណៈ ដែលវិនិយោគិនឥណ្ឌាអាចស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាមផង ដែរ។ នេះជាការវាយតម្លៃ នៅក្នុងព្រឹត្តិការណ៍ជួបប្រាស្រ័យទាក់ទងគ្នារវាង សហគ្រាសវៀតណាម-ឥណ្ឌាដែលបានរៀបចំឡើងនៅទីក្រុងហាយហ្វុង (វៀតណាម) និងទីក្រុងញូវដេលី (ឥណ្ឌា) កាលពីថ្ងៃទី១៧ ខែធ្នូ។

ថ្លែងនៅទីនេះ លោក Atul Kumar Saxena ប្រធានសភាពាណិជ្ជក ម្មនិងឧស្សាហកម្មឥណ្ឌា បានចាត់ទុកថា កាលានុវត្តភាពសហប្រតិបត្តិការ រវាងសហគ្រាសវៀតណាមនិងឥណ្ឌានៅតែធំធេងណាស់ ដោយសារទីផ្សារ នៃប្រទេសទាំងពីរអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លោកបានបន្ថែមទៀតថា៖ “វៀតណាមកំពុងផលិតក្នុងទ្រង់ទ្រាយធំនូវមុខទំនិញអេឡិចត្រូនិកសម្រាប់ការនាំចេញ។ ជាមួយនឹងការផ្លាស់ប្ដូរនៃបរិយាកាសអាជីវកម្មសកល មុខទំនិញពីវៀតណាមអាចជំនួសឲ្យមុខទំនិញដែលបាននាំចូលពីប្រទេសផ្សេងៗ។ សភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌាកំពុងអនុវត្តកិច្ច សហប្រតិបត្តិការតាមទិសដៅនេះ។ ខ្ញុំតែងតែដាស់តឿនធុរជនឥណ្ឌាឲ្យមកដល់វៀតណាមដើម្បីស្វែងយល់អំពីផលិតផល ក៏ដូចជាកាលានុវត្តភាពធ្វើ អាជីវកម្មក្នុងវិស័យជាច្រើនៅទីនេះ”៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top