• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  អញ្ជើញទទួលជួប លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម (រូបថត៖ TTXVN)
 

 លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានសន្យាថា នឹងជំរុញ ទំនាក់​ទំនង​សហប្រតិ​បត្តិកា​ ​រ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ និងវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឲ្យខ្លាំង​ក្លាថែម​ទៀត​។​

នារ​សៀលថ្ងៃទី ១ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អញ្ជើញទទួលជួប លោក Antonino Alessandro ឯក​អគ្គរដ្ឋទូត​អ៊ីតាលីប្រចាំនៅវៀ​តណាម ដែលអញ្ជើញមកសម្ដែងការគួសមនោះ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានចាត់ទុកថាទំហំពាណិជ្ជក​ម្មទ្វេភាគីទទួលបាន ៥ ពាន់លានដុល្លារ​អាមេរិកនា​ឆ្នាំ២០១៨ គឺមិនទានសក្តិសមនឹងសក្តានុពលឡើយ ហើយស្នើឲ្យជំរុញការ​លើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីនេះ។ លោក​ Nguyen Xuan Phuc បានគាំទ្រចំពោះការដែលប្រទេសទាំងពីរនឹង​បើក​ជើងហោះហើរត្រង់ ហើយ​តាម​នោះ ​ជំរុ​ញការជួបប្រាស្រ័យទាក់ទងគ្នា និងកិច្ចសហ​ប្រតិបត្តិកា​ររវាងប្រទេស​ទាំងពីរ ជាពិសេស​​គឺនៅពេល​និន្នាការ​ធ្វើ​ដំណើរ​ទស្សនា ទ្វីបអឺរ៉ុបរបស់ប្រជាជនវៀតណាមបានកើនឡើ​ងពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែ​កឯ​ លោក Antonino Alessandro ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម​ បានសន្យាថា នឹងជំរុញ ទំនាក់​ទំនង​សហប្រតិ​បត្តិកា រ ជាពិសេសគឺលើវិស័យសេ​ដ្ឋកិច្ច ពាណិជ្ជកម្ម ​និងវិនិយោគ​រវាង​ប្រទេស​ទាំងពី​រ​ឲ្យខ្លាំង​ក្លាថែម​ទៀត។​ លោក ឯកអគ្គរដ្ឋទូត បានឲ្យដឹងថាស្ថានទូ​តអ៊ីតាលីកំពុងត្រៀមរៀបចំឲ្យកិច្ចសន្ទនាជា​ន់ខ្ពស់​ស្ដីពី ទំនាក់​ទំនង​សេដ្ឋកិច្ចអ៊ីតាលី - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ (អាស៊ាន) ដែលនឹ​ងប្រប្រឹត្តិ​ទៅនៅ​ទីក្រុង​ហាណូយ​នាឆ្នាំនេះ​។ លោក ឯកអគ្គរដ្ឋទូត បានឲ្យដឹង​ថា នាបច្ចុប្បន្ននេះមានសហគ្រាសប្រមាណ ​១០០ អង្គភាព ​បានវិនិយោគ ធ្វើអាជីវ​កម្មនៅ​វៀតណាម ហើយមាន​សហគ្រាស​ជាច្រើន​មាន​គោល​បំណង​ចង​ពង្រីក​សកម្មភាព​នៅវៀតណាម​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top