• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកសន្យាបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល

នាថ្ងៃទី២២ កក្កដា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ) និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿង ញៀននិងអនុវត្តច្បាប់អន្តរជាតិ (ក្រសួងការបរទេសអាមេរិក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល។

ទិដ្ឋភាពនៃពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើនសមត្ថភាពអនុវត្តច្បាប់ជលផល។ (រូបថត៖ Bnews/TTXVN)


យោងតាមឯកសារនេះ ភាគីទាំងពីរបានសហប្រតិបត្តិការក្នុងសកម្មភាពជាច្រើនដូចជា៖ កសាងនិងដាក់ឲ្យដំណើរការនូវកម្មវិធីសហប្រតិបត្តិការឬគម្រោងជួយឧបត្ថម្ភខាងបច្ចេកទេសសម្រាប់ស្ថាប័នប្រតិបត្តិច្បាប់ជលផលនៅវៀតណាម ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនិងរាំងស្កាត់អំពើនេសាទ ដោយខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការអនុញ្ញាត (IUU) ប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធដល់ការនេសាទ ផ្គត់ផ្គង់ព័ត៌មានស្ដីពីការបណ្ដុះ បណ្ដាល បច្ចេកទេសស៊ើបអង្កេតសម្រាប់កម្មាភិបាលប្រតិបត្តិច្បាប់។ ក្រៅពីនោះ ភាគីទាំងពីរនឹងសហការគ្នារៀបចំវគ្គបណ្ដុះបណ្ដាលនិងផ្លាស់ប្ដូរ ជំនាញក្នុងវិស័យស៊ើបអង្កេត ត្រួតពិនិត្យនិងល្បាតនៅសមុទ្រ ណែនាំ បច្ចេកទេសប្រតិបត្តិឧបករណ៍ឯកទេសនិងបច្ចេកទេសគ្រប់គ្រងភស្តុតាងឧក្រិដ្ឋកម្ម ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top