ទិដ្ឋភាពនៃសិក្ខាសាលា
នារសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិកនៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម បានរៀបចំសិក្ខាសាលា ស្តីអំពី “វៀតណាម - អាមេរិកដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ៖ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាតិគីមីពណ៌លឿងទុំ/dioxin/គ្រាប់បែកមីននិងកងទ័ពវៀតណាមពលីជីវិត បាត់ខ្លួន ។”
នៅក្នុងសិក្ខាសាលានេះ លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម អាមេរិក បានគាំទ្រគណៈប្រតិភូអតីតទាហានអាមេរិកដែលមកទស្សនានិងស្វែងយល់អំពីសភាពការណ៍នៅវៀតណាម។ លោក Nguyen Tam Chien ក៏បានទទួល ស្គាល់នូវមនោសញ្ចេតនាមិត្តភាពនិងការរួមចំណែកសកម្មនាពេលកន្លងទៅរបស់អតីតទាហានអាមេរិកក្នុងការផ្សះផ្សារស្នាមរបួសសង្គ្រាមរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោក Chuck Searcy អនុប្រធានអចិន្ត្រៃយ៍អង្គការអតីតទាហានអាមេរិក ដើម្បីសន្តិភាពបានចែករំលែកថា សមាជិកអមដំណើលើកនេះមានអ្នកខ្លះមិនមែនជាអតីតទាហានក៏ដោយ ប៉ុន្តែពួកគេនៅមានគោលដៅរួមគឺប្រឆាំងសង្គ្រាម មានបំណងផ្សះផ្សាស្នាមរបួសសង្គ្រាមនិងជម្រុញសន្តិភាព មិត្តភាពរវាងប្រទេសទាំងពីរ។ សមាជិកអមដំណើរក៏បានចែករំលែកគោលបំណងស្វែងយល់អំពីដំណើរការដោះស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ dioxin និងគ្រាប់បែកនៅវៀតណាមព្រមទាំងឲ្យដឹងថា លោកនឹងដាក់ចេញសំណើរគំាទ្ររាល់ការតស៊ូដណ្តើមយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម