រដ្ឋមន្ត្រី លោក Bui Thanh Son បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចរួម ជាមួយអាមេរិក បន្តនាំឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ឆ្ពោះទៅការលើកកំពស់ទំនាក់ ទំនងនៅពេលមានលក្ខខណ្ឌសមស្រប។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ កិច្ចសន្ទនាតាមទូរស័ព្ទរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden (ថ្ងៃទី ៣០ មីនា ឆ្នាំ ២០២៣) និងបានឯកភាពថា នឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទនោះ ជាពិសេសគឺជំរុញដំណើរ ទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយអនុវត្តន៍កិច្ចព្រមព្រៀង សហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា ហើយបានឯកភាពពង្រឹងការសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរ ជាតិនាពេលខាងមុខផងដែរ៕