• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឡាវមានគោលជំហរឯកភាពគ្នាចំពោះបណ្តាបញ្ហាអន្តរជាតិ និងក្នុងតំបន់។

នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ជំនួបសវនាការរវាងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានធ្វើឡើង នៅរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់អះអាង ថា ការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ពិសេស បង្កើនកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ ឯកភាពនូវការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការខាងការពារប្រទេស សន្តិភាព រក្សាស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនៅប្រទេសនិមួយៗ កសាងខ្សែព្រំដែននៃប្រទេសទាំងពីរប្រកបដោយស្ថេរភាពនិងចីរភាព ផងដែរ។

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith ទទួលស្វាគមន៍ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith និងលោកអគ្គលេខាធិការបក្ស
ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) អញ្ជើញ ត្រួតកងពលកិត្តិយលនៃកងទ័ពប្រជាជនឡាវ
ក្នុងពិធីទទួលស្វាគមន៍នេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) ជួបសវនាការជាមួយ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
បន្ទាប់ពីបញ្ចប់ជំនួបសវនាការ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) និង លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានអញ្ជើញ ធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសានូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមួយចំនួន។ ក្នុងរូបថត៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោយល់គ្នាស្តីពីការទប់ទល់នឹងបំរែបំរួលអាកាសធាតុ និងអភិរក្សភាពបរិបូណ៍ជីវសាស្ត្រ ជាមួយក្រសួងប្រភពធម្មជាតិ និងបរិស្ថានឡាវ។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) និង លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានពេញចិត្ត នៅពេលមើលឃើញថា វៀតណាមនិងឡាវមានគោលជំហរឯកភាពគ្នាចំពោះបណ្តាបញ្ហាអន្តរជាតិ និងក្នុងតំបន់។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់អំពីតួនាទីសំខាន់ៗ ក្នុងការរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាពនៅសមុទ្រខាងកើត គាំទ្រតួនាទីនិងគោលការណ៍របស់អាស៊ាន ឯកភាពនូវការដោះស្រាយបណ្តាជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីនិងអាស្រ័យទៅលើច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ រួមជាមួយនេះ ភាគីពាក់ព័ន្ធនឹងអនុវត្តន៍និងគោរព DOC អោយបានពេញលេញ និងឆាប់ៗ កសាង COC ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង ដែលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

បន្ទាប់ពីបញ្ចប់ជំនួបសវនាការ អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូត្រុង  (Nguyen Phu Trong) និង លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការមួយចំនួនរវាងបណ្តាក្រសួង ផ្នែកនៃប្រទេសទាំងពីរ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top