អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំសារព័ត៌មានរួមរបស់ប្រទេសទាំងពីរក្រោយ
មក លោកប្រធានរដ្ឋ To Lam បានបញ្ជាក់ថា
ភាគីទាំងពីរទើបតែដំណើរការកិច្ចពិភាក្សាប្រកបដោយជោគជ័យ។
“កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាវិស័យសសរស្តម្ភនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ភាគីទាំងពីរគាំទ្រការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃគម្រោងសំខាន់ៗក្នុងវិស័យថាមពល
ប្រេង និងឧស្ម័ន
ជាពិសេសបង្កលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការពង្រីកការវិនិយោគ
និងប្រតិបត្តិការលើទឹកដីរបស់គ្នាទៅវិញទៅមកស្របតាមច្បាប់នៃប្រទេសទាំងពីរ
និងច្បាប់អន្តរជាតិ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការស្រាវជ្រាវ
និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលថ្មី និងថាមពលស្អាតនាពេលឆាប់ៗខាងមុខ
សំដៅរួមចំណែកដល់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព”។
នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋវៀតណាម។
រីឯខ្លួនវិញ
ប្រធានាធិបតីលោក Vladimir Putin បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអគ្គលេខាបក្ស
Nguyen Phu Trong, ប្រធានរដ្ឋលោក To Lam, នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រជាជនវៀតណាមចំពោះការស្វាគមន៍យ៉ាងអធឹកអធម
និងពោរពេញដោយភាពកក់ក្តៅ ចំពោះរូបលោកផ្ទាល់និងគណប្រតិភូ។ លោកប្រធានាធិបតី Putin
បានសង្កត់ធ្ងន់ថា
រុស្ស៊ីតែងតែគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម
ហើយទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍន៍ ដោយឥតឈប់ឈរក្នុងស្មារតីសមភាព គោរពគ្នាទៅវិញទៅមក
និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោកមានប្រសាសន៍ថា៖ “រូបខ្ញុំផ្ទាល់និងលោកប្រធានរដ្ឋបានអនុម័តលើសេចក្តីថ្លែងការណ៍រួម
ដោយគាំទ្រគោលការណ៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី
និងវៀតណាម។ ក្នុងនោះ កំណត់ទិសដៅថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។
កិច្ចពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងខ្លឹមសារ។
ភាគីទាំងពីរបានពិភាក្សាជាពិសេសអំពីទិសដៅអភិវឌ្ឍន៍សំខាន់ៗ។
យើងបានលើកឡើងនូវបញ្ហាសំខាន់បំផុតនៃកិច្ចការអន្តរជាតិ និងតំបន់
ហើយយើងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងពាណិជ្ជកម្មផងដែរ”។
លោកប្រធានាធិបតី
Vladimir
Putin សង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះ
នឹងរួមចំណែកបង្កើតសន្ទុះសំខាន់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
ក៏ដូចជាជួយភាគីទាំងពីរកំណត់ និងឯកភាពលើទិសដៅ និងវិធានការនានា ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕





