• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុន កសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន ដោយចែករំលែកទិសដៅមួយចំនួនសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅចំពោះមុខសមាជិកសភាជប៉ុន។ (រូបថត៖ VNA)

 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីររួមគ្នាកសាងសមត្ថភាពអភិវឌ្ឍន៍ថ្មីដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ វៀតណាមមានបំណងចង់រួមជាមួយជប៉ុនដើម្បីអភិវឌ្ឍន៍ការតភ្ជាប់ប្រកបដោយចីរភាពរវាងថ្នាក់ដឹកនាំ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាស ព្រមទាំងកសាងខ្សែសង្វាក់ផ្គត់ផ្គង់ចម្រុះ មានតម្លាភាព មានសមត្ថភាពសម្របខ្លួន ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការបើកចំហ និងការគោរពតាមការប្ដេជ្ញាចិត្តអន្តរជាតិ។

នៅកម្រិតតំបន់ វៀតណាមមានបំណងចង់សម្របសម្រួលជាមួយជប៉ុនក្នុងការការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងបង្កើនការតភ្ជាប់សេដ្ឋកិច្ច។ វៀតណាមត្រៀមខ្លួនរួចជាស្រេចរួមជាមួយជប៉ុនក្នុងការស្នើ និងអនុវត្តសកម្មភាពសហប្រតិបត្តិការ ដែលបំពេញតាមអាទិភាពរួមនៃតំបន់។

នៅក្នុងសុន្ទរកថា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរដ្ឋសភានៃប្រទេសទាំងពីរពង្រីកការផ្លាស់ប្តូររវាងស្ថាប័នសភា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង និងសមាជិកាសភា; ចែករំលែកបទពិសោធន៍លើបញ្ហាអភិវឌ្ឍន៍ថ្មីៗ ចាប់ពីសេដ្ឋកិច្ចឌីជីថល រហូតដល់ការផ្លាស់ប្តូរបៃតង និងគោលនយោបាយសង្គម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានជឿជាក់ថា វៀតណាម និងជប៉ុននឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាព តាមរយៈលទ្ធផលសហប្រតិបត្តិការជាក់ស្តែង៕

តាម​ vovworld.vn/km-KH/

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top