• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងចិនបន្តធ្វើឲ្យស៊ីជម្រៅភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

សេចក្តីប្រកាសរួមវៀតណាម-ចិនដែលបានចេញផ្សាយនៅថ្ងៃទី ២៩ ខែមិថុនាបានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃអ្នកត្រួសត្រាយផ្លូវលើកទី ១៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលប្រព្រឹត្តទៅនៅទីក្រុង Tianjin ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិថុនា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាកចេញពីទីក្រុង ​ Ha Noi ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន និងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF។ រូបថត៖ Duong Giang-VNA  

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបជាមួយអគ្គលេខាធិការ និងជាប្រធានរដ្ឋចិន Xi Jinping; ពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Li Qiang; ជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន (សភាប្រជាជន) លោក Zhao Leji; ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (សន្និសីទពិគ្រោះយោបល់នយោបាយជាតិ) លោក Wáng Hùníng។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក  Xi Jinping (រូបថត៖ VNA)

 

នៅកិច្ចប្រជុំ និងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពអនុវត្តឱ្យបានល្អនូវ “សេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ចិន”; រក្សាយ៉ាងជិតស្និទ្ធនូវការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងការផ្លាស់ប្តូរតាមរយៈបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភាវៀតណាម និងសាធារណៈរដ្ឋប្រជាមានិតចិន រណសិរ្សមាតុភូមិវៀតណាម និងរដ្ឋាភិបាលជាតិចិន ...។ វៀតណាមចាត់ទុកទំនាក់ទំនងអភិវឌ្ឍន៍ជាមួយចិនជាយុទ្ធសាស្ត្រនិងជាអាទិភាពកំពូល ចិនចាត់ទុកវៀតណាមជាទិសដៅអាទិភាពនៃទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន។

ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងសកម្មការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់; ពង្រឹងការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែកនៅតំបន់ព្រំដែន កសាងប្រព័ន្ធភស្តុភារពហុទម្រង់ និងមានប្រសិទ្ធភាពខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែនឆ្លាតវៃ ពន្លឿនការអនុវត្តការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនានៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់។ វៀតណាមនឹងបន្តបង្កើតបរិយាកាសធុរកិច្ចល្អសម្រាប់សហគ្រាសចិនមកបណ្តាក់ទុននៅវៀតណាម។

នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងជំនួប។ រូបថត៖ Duong Giang-VNA

ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋាន ណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាម និងចិន” គ្រប់គ្រងឱ្យបានគ្រប់គ្រាន់នូវការខ្វែងគំនិតគ្នានៅសមុទ្រ ពង្រឹងកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត; ឯកភាពបន្តជំរុញការអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពនៃ “សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត” (DOC) ដោយឈរលើមូលដ្ឋាននៃការពិគ្រោះយោបល់ជាឯកច្ឆ័ន្ទ ដើម្បីសម្រេចបាននូវ “ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (COC) ប្រកបដោយមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង (Le Minh Hung) ជួបពិភាក្សាទ្វាភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

Top