• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង

នារសៀលថ្ងៃទី ១១ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី អញ្ជើញថ្លែងនិងធ្វើជាប្រធានកិច្ចប្រជុំក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង លើកទី១៣ (FMM MKC ១៣) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក ប៊ុយ ថាញ់ សឺនបានលើកសំណើរនូវវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក ប៊ុយ​ ថាញ​សើន (ទីបីស្តាំ) ថតរូបក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ លើកទី១៣។ រូបថត៖ VNA

ទីមួយ ផ្តល់អាទិភាពខ្ពស់បំផុត គឺបន្តកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងឡើងវិញ ក្នុងឆ្នាំ ២០២៥នេះ បន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំកន្លងមក ដើម្បី បញ្ជាក់នៅកម្រិតខ្ពស់បំផុតនូវការប្តេជ្ញាចិត្តក្នុងការកសាងសហ គមន៍ មេគង្គ-កូរ៉េខាងត្បូង ដែលពឹងផ្អែកលើខ្លួនឯង វិបុលភាព និងផ្តោតលើប្រជាជន។ ទីពីរ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី MKC ត្រូវយកការច្នៃប្រឌិតជាកម្លាំងចលករសំខាន់ ដោយដាក់មនុស្សជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ ធានាសន្តិសុខទឹក - ស្បៀងអាហារ - ថាមពល និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌...។  ទីបី វៀតណាមគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាធុរកិច្ចមេគង្គ-កូរ៉េខាងត្បូងលើកទី ១៣ ក្រោមប្រធានបទ “ឌីជីថលភាវូបនីយកម្មនិងនវានុវត្តន៍៖ គន្លឹះក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មមេគង្គ-កូរ៉េខាងត្បូង” នៅខែកញ្ញា ឆ្នាំ២០២៥។

នៅចុងបញ្ចប់កិច្ចប្រជុំ វៀតណាមនិងកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសសហប្រធាន។ យន្តការមេគង្គ-កូរ៉េខាងត្បូងដោយមានសមាជិកចំនួន ៦ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ថៃ និងវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top