• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងប្រាក

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Praha សាធារណរដ្ឋឆែក គណៈកម្មាធិការអាស៊ាន (ACP) បានបើកសម័យប្រជុំលើកទី ២៦ ដើម្បីវាយតម្លៃលទ្ធផលនៃសកម្មភាព ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ និងរៀបចំពិធីប្រគល់តួនាទីប្រធានប្តូរវេននៃសម័យប្រជុំ ACP ពីឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Suzilah Mohd Sidek ជូនចំពោះឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam។
ពិធីផ្ទេរតំណែងនេះមានការចូលរួមពីឯកអគ្គរដ្ឋទូត ភារធារី និងកម្មាភិបាលនៃស្ថានទូតប្រទេសអាស៊ានប្រចាំសាធារណរដ្ឋឆែក (រូបថត៖ Hai Dang/VOV-Prague)

នៅក្នុងកិច្ចប្រជុំនេះ ក្នុងឋានៈជាប្រធានប្តូរវេន ACP ឯកអគ្គរដ្ឋទូត វៀតណាមបានស្នើនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីអនុវត្តសកម្មភាពរបស់គណៈកម្មាធិការក្នុងរយៈពេល ៦ខែចុងក្រោយនៃឆ្នាំនេះ ដូចជា៖ រៀបចំពិធីរំលឹកខួបលើកទី ៥៧ នៃការបង្កើតអាស៊ាន (៨ សីហា); សប្តាហ៍ភាពយន្តអាស៊ាន (២ - ៩ ខែកញ្ញា) ពិព័រណ៍ទំនិញ និងវប្បធម៌ម្ហូបអាហារអាស៊ាន...។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Suzilah Mohd Sidek និងឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Hoai Nam បានចុះហត្ថលេខាលើកំណត់ហេតុផ្លូវការផ្ទេរតំណែងប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ានទៅកាន់វៀតណាមចាប់ពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣១ខែធ្នូឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

លោកប្រធានរដ្ឋសភា Tran Thanh Man ចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc

បន្តដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តក្នុងតំបន់ដីសណ្តទន្លេ Cuu Long និង ណាមបូខាងកើត នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញចូលរួមសម័យប្រជុំលើកទី១៥ ក្រុមប្រឹក្សាប្រជាជនខេត្ត Binh Phuoc អាណត្តិ ២០២១-២០២៦។

Top