• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទាក់ទាញទុន FDI ជាង ១៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១

យោងតាមនាយកដ្ឋានវិនិយោគបរទេសនសក្រសួងផែនការនិងវិនិយោគបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ ទុនចុះបញ្ជីថ្មី កែសម្រួល និងការបណ្ដាក់ទុនទិញភាគហ៊ុន ទិញដើមទុនវិនិយោគរបស់វិនិយោគិនបរទេសសរុបសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៧,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
 

រូបថត៖ baochinhphu.vn

ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ ទុននៃគម្រោងវិនិយោគបរទេសត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១១,៥ ពាន់លានដុល្លារអាមេរិក កើន ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ។ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២១ កន្លងទៅ នាយករដ្ឋានវិនិយោគបរទេសបានសង្កេតឃើញថា ទុនវិនិយោគកែសម្រួលបានកើន ២,៣% ឡើងវិញ ក្រោយរយៈពេលធ្លាក់ចុះបន្តិចក្នុងរយៈពេល ៧ ខែដើមឆ្នាំ។ ទុនវិនិយោគចុះឈ្មោះថ្មីបានបន្តកើនឡើង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ហើយសម្រេចបានអត្រាកំណើនយ៉ាងខ្លាំងក្លា។ គិតត្រឹមថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១ ប្រទេសទាំងមូលមានគម្រោង ដែលមានសុពលភាពជាង ៣៤ ០០០ ដែលមានទុនចុះបញ្ជីសរុបជាង ៤០០ ពាន់លានដុល្លារអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top