• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលតំណែងជាប្រធាន AAPTC 2020


 វៀតណាមទទួលបានតំណែងជាប្រធាន AAPTC 2020
 

 នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩  ក្នុងក្របខ័ណ្ឌនៃ​សិក្ខាសាលា និង កិច្ចប្រជុំប្រចាំឆ្នាំរបស់សម្ព័ន្ធ​សមាគមបណ្តាមណ្ឌល​រក្សាសន្តិភាពអាស៊ី​​ - ប៉ាស៊ីហ្វិក (AAPTC)​ នៅទី​ក្រុងបាងកកនៃប្រទេស​ថៃនោះ វៀតណាម​បាន​ទទួល យកនូវដំណែ​ងជាប្រធាន AAPTC ឆ្នាំ ២០២០ ពី​ប្រទេស ថៃ។ គណៈ​ប្រតិភូវៀត​ណាម​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍​ត្រី Hoang Kim Phung ប្រធាននាយកដ្ឋា​នរ​ក្សាសន្តិភាព អញ្ជើញចូល​រួមក្នុង​កិច្ច​ប្រជុំ​ទាំង​នេះផ​ងដែរ។

សិក្ខាសាលានិងកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ AAPTC បានប្រព្រឹត្តទៅ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​បណ្តា​មជ្ឈមណ្ឌល​​រក្សាសន្តិភាពអាស៊ី - ប៉ាស៊ីហ្វិក ដែលក្នុងនោះ ផ្តោតលើការ​ពិភាក្សានិង​ការចែករំលែក​នូវប្រធាន​បទ​​សំខាន់​ៗ ដូចជាការបង្កើនប្រសិទ្ធភាពនៃ​សកម្មភាព នារីសន្តិភាពនិងសន្តិសុ​ខ និងកិច្ច​ការពារប្រជាជន​ស៊ីវិល​​ជាដើ​ម។ អញ្ជើញបង្ហាញបទអន្តរាគមន៍ ឧ​ត្តមសេនីយ៍ត្រីលោក Hoa​ng Kim Phung បានអះអាងថា វៀ​តណាម​​ជានិច្ចកាលគាំទ្រនិង​អនុលោមទៅតាមលក្ខណៈវិនិច្ឆ័យ ដែលកំណត់ដោយអង្គការសហប្រ​ជាជាតិ ស្តីពី​ការលើក​​កម្ពស់​តួនាទីស្ត្រីក្នុងការ ​រក្សាសន្តិភាព ជាក់ស្តែងគឺវៀតណាម បានបញ្ជូន​នាយ​ទាហាន​ជានារី​ម្នាក់​ដើម​ដំបូង​ទៅ​បំពេញបេសកកម្ម​ជាសេនាធិការ​នៅឯក្រុម​បេសកម្ម​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជា​ជាតិ​នៅស៊ូដង់​​ខាង​ត្បូង (UNMISS)​។ លើសពីនេះទៀត វៀតណាមក៏បានអះអាងសាជា​ថ្មីថា​ ប្រសិន​បើ​បាន​ជ្រើស​រើស​ឱ្យជំនួស​​ក្រុមវិស្វកម្មរបស់ អង់គ្លេសនៅ UNMISS វៀតណាមនឹងបញ្ជូនយ៉ាងហោចណាស់ ១០% នៃបុគ្គលិក​​យោធារ​បស់​ខ្លួន​ជាស្ត្រីផងដែរ៕​

 

តា​ម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top