• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមេសា

ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ មេសា ខាងមុខ។ នោះគឺកិច្ច ពិភាក្សាបើកចំហអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.ប អង្គការតំបន់និង អនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនា និងវិធានការកសាងជំនឿទុកចិត្ត ដើម្បីទប់ស្កាត់ជម្លោះ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអ.ស.បឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV)


តាមការប្ដូរវេន ក្នុងខែមេសាខាងមុខនេះ វៀតណាមនឹងបន្តទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងអាណត្តិជាសមាជិក មិនអចិន្រ្តៃយ៍ដំណាក់កាល២០២០- ២០២១។ នេះជាលើកទី២ហើយដែលវៀតណាម ចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងអាណត្តិរបស់ខ្លួន។

ក្រៅពីខ្លឹមសារនានាដែលស្ថិតនៅក្នុងរបៀបវារៈជាប្រចាំនៃខែមេសានោះ វៀតណាមក៏ជំរុញព្រឹត្តិការណ៍ចំនួន៤តាមគំនិតផ្ដួចផ្ដើមរបស់ វៀតណាមផងដែរ។ ក្នុងនោះ ព្រឹត្តិការណ៍សំខាន់បំផុតនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ មេសា ខាងមុខ។ នោះគឺកិច្ច ពិភាក្សាបើកចំហអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.ប អង្គការតំបន់និង អនុតំបន់ ក្នុងការជំរុញកិច្ចសន្ទនា និងវិធានការកសាងជំនឿទុកចិត្ត ដើម្បីទប់ស្កាត់ជម្លោះ។ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអ.ស.ប ឲ្យដឹងថា៖ “នាបច្ចុប្បន្ន យើងត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា បញ្ហាមីយ៉ាន់ម៉ា បញ្ហានុយ ក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ឬក៏បញ្ហាស៊ីរី យេមែន និងលីប៊ី។ ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា សន្តិសុខអ.ស.ប គឺធ្វើយ៉ាងណាដើម្បីសម្របសម្រួល ស្វែងរករូបមន្តរួមដើម្បីភាគីនានា អាចធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាសន្តិសុខអាចឈានដល់ការសម្រេច ចិត្តដោយទាន់ពេលវេលានិងត្រឹមត្រូវបំផុត ចំពោះរាល់បញ្ហាដែលកើតមានឡើង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top