ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហោយ ជុង បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសហគមន៍និយាយភាសាបារាំង និងបានសម្តែងសេចក្តីរីករាយចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍និយាយបារាំង។ លោករដ្ឋមន្ត្រីបានស្នើឱ្យអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF) ពង្រឹងសសរស្តម្ភសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះមានការជូយជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសជាសមាជិកនិយាយភាសាបារាំង ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល វប្បធម៌ ការអប់រំ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋជាសមាជិកអាហ្វ្រិកបារាំង និងការពង្រឹងការបង្រៀនភាសាបារាំងនៅវៀតណាម។
លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការភាសាបារាំង បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់វៀតណាមចំពោះសកម្មភាពរបស់សហគមន៍និយាយភាសាបារាំង។ លោកស្រីបានបញ្ជាក់ថា នឹងបន្តរួមជាមួយវៀតណាម និងប្រទេសជាសមាជិកដទៃទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ លោកស្រីអគ្គលេខាធិការបានថ្លែងថា លោកស្រីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ហើយបានសម្តែងបំណងប្រាថ្នាចង់មានកម្មាភិបាលវៀតណាមកាន់តែច្រើនបំពេញការងារនៅ OIF៕







