• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូសំខាន់មួយរបស់អូស្ត្រាលីក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Gillian Bird ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី លោកស្រី Gillian Bird។ (រូបថត៖ TTXVN)

អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតមកទទួលបេសកកម្មនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឈានមុខគេមួយរបស់វៀតណាមនៅក្នុងតំបន់។ លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូត Gillian Bird យកចិត្តទុកដាក់លើការជំរុញវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងការទូត; ជំរុញការតភ្ជាប់សេដ្ឋកិច្ច ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីឡើងទ្វេដង; នាំកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ-បរិស្ថាន-ថាមពល។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់វៀតណាមក្នុងកំណែទម្រង់ស្ថាប័ន ការបង្រួមក្បាលម៉ាស៊ីនដឹកនាំនៅទាំងមជ្ឈិម និងមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាព។ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានអះអាងថា រដ្ឋាភិបាលអូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូស្នូលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ព្រមទាំងបានលើកទឹកចិត្តសហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពកាណាដា លោក Shawn Perry Steil និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ លោក Ali Akbar Nazari ដែលបានអញ្ជើញមកជម្រាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្ម។

Top