ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរបស់សហភាព
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក Le
Cong Thanh បានឲ្យដឹងថា ការចូលរួមសហភាព ACF ជួយលើកកម្ពស់ការច្នៃប្រឌិត
កៀរគរការគាំទ្រផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម ហើយទន្ទឹមនឹងនោះ
បង្កើតឱកាសសម្រាប់វៀតណាមក្នុងការចែករំលែកបទពិសោធន៍
និងសិក្សារៀនសូត្រពីសមាជិកដទៃទៀតក្នុងដំណើរការផ្លាស់ប្តូរប្រព័ន្ធកសិកម្មនិងស្បៀងអាហារ។
គោលការណ៍សំខាន់ៗនៃសហភាពគឺធានាថា
ដំណើរការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនាំមកនូវការផ្លាស់ប្តូរវិជ្ជមានដូចជា៖ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ
សមភាព និងជីវភាពរស់នៅ ភាពធន់និងសមត្ថភាពស្តារឡើងវិញ កាត់បន្ថយការបំភាយឧស្ម័ន
ក៏ដូចជាការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវៈចម្រុះ
ដើម្បីផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដី៕







