• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសម័យប្រជុំលើកទី៦ នៃក្រុមប្រឹក្សា CPTPP

គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh។
  រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិក CPTPP ទាំង១១ ថតរូបជុំគ្នាក្នុងសម័យប្រជុំលើកទី៦ (រូបថត៖ Le Duong/TTXVN)  

នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ប្រទេសសិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះសម័យប្រជុំលើកទី ៦ នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៃប្រទេសសមាជិកចំនួន ១១ រួមមាន៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh។

បើកកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី លោក Gan Kim Yong បានវាយតម្លៃថា CPTPP មានការរីកចម្រើនយ៉ាងខ្លាំងលើវិស័យជាច្រើន បន្ទាប់ពីរយៈពេល៣ឆ្នាំនៃការអនុវត្ត។ CPTPP បន្តជាស្តង់ដារ និងមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ បទប្បញ្ញត្តិពាណិជ្ជកម្មឌីជីថលរបស់ CPTPP បានជួយបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចព្រមព្រៀងស្តីពីសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មឌីជីថលក្នុងរយៈពេលកន្លងមក។ ក្នុងនោះ ពាណិជ្ជកម្មទំនិញក្នុង CPTPP បានកើនឡើងពី ៤៦៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ឡើងដល់ ៥៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ទោះបីជាមានការរាតត្បាតកូវីដ ១៩ ក៏ដោយ។ ភាពជាដៃគូក្នុងចំណោមប្រទេសជាសមាជិកត្រូវបានពង្រឹង។

នៅក្នុងសម័យប្រជុំ សមាជិក CPTPP បានស្វាគមន៍ចំពោះការដែល ម៉ាឡេស៊ីបានផ្តល់សច្ចាប័នលើឯកសារមួយចំនួន ក៏ដូចជា អនុម័តនូវសំណុំគោលការណ៍ណែនាំដែលមិនជាប់កាតព្វកិច្ចសម្រាប់ការរៀបចំការទទួលស្គាល់គ្នាទៅវិញទៅមក (MRAs) ឬកិច្ចព្រមព្រៀងសេវាកម្មវិជ្ជាជីវៈ (APS)។ សម័យប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពថ្មី និងលេចធ្លោនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ច ឌីជីថល។ ទាក់ទិននឹងការចូលជាសមាជិកថ្មី សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា សមាជិក CPTPP ស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងកិច្ចពិភាក្សាដែលកំពុងបន្តលើដំណើរការចូលជាសមាជិករបស់ចក្រភពអង់គ្លេស ដោយអះអាងនូវស្តង់ដារខ្ពស់នៃ CPTPP នឹងអនុវត្តន៍ក្នុងដំណើរការនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top