• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមមហោស្រពវប្បធម៌អាស៊ីលើកទី៣

មហោស្រពវប្បធម៌អាស៊ីលើកទី៣ ទើបតែប្រព្រឹត្តទៅនៅសារមន្ទីរជាតិ ភូមិ Dimitrie Gusti ក្រុង Bucharest ប្រទេសរ៉ូម៉ានី។ នេះជាលើកទី៣ហើយ ដែលព្រឹត្តិការណ៍វប្បធម៌ចម្រុះជាតិសាសន៍នេះត្រូវបានប្រារព្ធឡើង ដោយប្រមូលផ្តុំនូវការចូលរួមរបស់ប្រទេសចំនួន ១៤ ក្នុងនោះមានវៀតណាមផងដែរ។

រូបភាពស្ត្រីវៀតណាមក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់មិត្តភ័ក្តិ និងភ្ញៀវអន្តរជាតិ (រូបថត៖ Hai Dang/VOV-Praha)

ពិធីបុណ្យនេះគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ីដើម្បីណែនាំលក្ខណៈពិសេសប្លែកនៃវប្បធម៌ប្រពៃណី និងម្ហូបអាហារដល់សាធារណជនរូម៉ានី។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ស្តង់វៀតណាមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងមុខម្ហូបប្រពៃណី សិប្បកម្ម និងទំនិញធម្មតាមកពីតំបន់ជាច្រើន ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏រស់រវើកនៃភាពចម្រុះ និងសម្បូរបែបនៃវប្បធម៌វៀតណាម។

ក្រៅពីមុខម្ហូប និងផលិតផលប្រចាំមក វៀតណាមក៏នាំមកនូវលំហរវប្បធម៌ពិសេសមួយជាមួយ នឹងការបង្ហាញម៉ូដ្ឋសំលៀកបំពាក់ប្រពៃណី និងក្បាច់របាំប្រជាប្រិយដ៏ទន់ភ្លន់ក្នុងសម្លៀកបំពាក់បុរាណ។ តាមនោះ រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ ទន្ទឹមនឹងនោះទាក់ទាញចំណាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងស្វាហាប់របស់ប្រជាជនក្នុងតំបន់ជាច្រើន។ ការចូលរួមមហោស្រពវប្បធម៌អាស៊ីមិនត្រឹមតែរួមចំណែកលើកតម្កើងមុខមាត់ប្រទេស ប្រជាជន និងវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងប្រទេសក្នុងតំបន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ជំហរការពារប្រទេសក្នុងកិច្ចសន្ទនាទីក្រុងសេអ៊ូលឆ្នាំ ២០២៥

វៀតណាមបញ្ជាក់ជំហរការពារប្រទេសក្នុងកិច្ចសន្ទនាទីក្រុងសេអ៊ូលឆ្នាំ ២០២៥

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយឯក លោក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចូលរួមកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូលលើកទី ១៤ (SDD-១៤)។

Top