រូបភាពស្ត្រីវៀតណាមក្នុងឈុតសម្លៀកបំពាក់ប្រពៃណីបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់មិត្តភ័ក្តិ និងភ្ញៀវអន្តរជាតិ (រូបថត៖ Hai Dang/VOV-Praha)
ពិធីបុណ្យនេះគឺជាឱកាសមួយសម្រាប់សហគមន៍អាស៊ីដើម្បីណែនាំលក្ខណៈពិសេសប្លែកនៃវប្បធម៌ប្រពៃណី និងម្ហូបអាហារដល់សាធារណជនរូម៉ានី។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ស្តង់វៀតណាមបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងមុខម្ហូបប្រពៃណី សិប្បកម្ម និងទំនិញធម្មតាមកពីតំបន់ជាច្រើន ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏រស់រវើកនៃភាពចម្រុះ និងសម្បូរបែបនៃវប្បធម៌វៀតណាម។
ក្រៅពីមុខម្ហូប និងផលិតផលប្រចាំមក វៀតណាមក៏នាំមកនូវលំហរវប្បធម៌ពិសេសមួយជាមួយ នឹងការបង្ហាញម៉ូដ្ឋសំលៀកបំពាក់ប្រពៃណី និងក្បាច់របាំប្រជាប្រិយដ៏ទន់ភ្លន់ក្នុងសម្លៀកបំពាក់បុរាណ។ តាមនោះ រួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ជាតិ ទន្ទឹមនឹងនោះទាក់ទាញចំណាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងស្វាហាប់របស់ប្រជាជនក្នុងតំបន់ជាច្រើន។ ការចូលរួមមហោស្រពវប្បធម៌អាស៊ីមិនត្រឹមតែរួមចំណែកលើកតម្កើងមុខមាត់ប្រទេស ប្រជាជន និងវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងប្រទេសក្នុងតំបន់៕