ព័ត៌មាន
វៀតណាមគឺជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនៅលើដំណើរការអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព
នៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យប្រទេសទាំងអស់សាមគ្គី សហប្រតិបត្តិការគ្នា លើកកំពស់ពហុភាគីនិយម ធានាសមភាព និងយុត្តិធម៌ ហើយរួមដៃគ្នាធ្វើសកម្មភាពជាមួយយន្តការសហប្រតិបត្តិការជាក់ស្ដែង អាចធ្វើទៅរួច ដើម្បីបើកនិងបញ្ចេញធនធានសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្លាស់ប្ដូរបៃតងគឺជានិន្នាការជៀសមិនរួច ជាជម្រើសយុទ្ធសាស្ត្រ កម្លាំងចលករទម្លុះទម្លាយ និងជាអាទិភាពចម្បង ដោយយកមនុស្សធ្វើជាស្នូល ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ ដោយតាំងចិត្តមិនលះបង់ការការពារបរិស្ថានដើម្បីប្ដូរយកកំណើនសេដ្ឋកិច្ចនោះឡើយ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចអន្តរកាល និងធនធានមានកម្រិតក៏ដោយ ប៉ុន្តែវៀតណាមសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួនជាជំហានដំបូងដូចជា ជាប្រទេសដើរជួរមុខក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយជាគំរូល្អ ទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិសម្រាប់ការជំរុញកសិកម្មបៃតងប្រកបដោយចីរភាព និងជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវនៃយន្តការពហុភាគី និងគំនិតផ្តួចផ្តើមធំៗភាគច្រើនស្តីពីកំណើនបៃតង និងការផ្លាស់ប្ដូរថាមពល។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបន្តជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនៅលើដំណើរការអភិវឌ្ឍន៍បៃតង និងចីរភាពនាពេលខាងមុខ៕