នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ាទូក
បានសង្កត់ធ្ងន់ថា វិស័យដែល Maersk កំពុងវិនិយោគ
ដូចជាកំពង់ផែសមុទ្រ ឡូជីស្ទិក ការដឹកជញ្ជូន និងការផ្លាស់ប្តូរបៃតង
ក៏ជាវិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍផងដែរ។
ក្រៅពីគោលដៅក្លាយជាប្រទេសរីកចម្រើនពីសមុទ្រ
វៀតណាមក៏ចាប់អារម្មណ៍ជាពិសេសក្នុងការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ
ឧស្សហកម្មសាងសង់កប៉ាល់ សេដ្ឋកិច្ចសមុទ្រ និងការជំរុញការផ្លាស់ប្តូរថាមពល។
ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យ Maersk អមដំណើរជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរបៃតង
ការអភិវឌ្ឍថាមពលស្អាត និងការកសាងខ្សែសង្វាក់ឡូជីស្ទិកប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម ពន្លឿនការអនុវត្តគម្រោងដែលមានស្រាប់
ពង្រីកការវិនិយោគនៅកំពង់ផែសមុទ្ររបស់វៀតណាម
និងគាំទ្រវៀតណាមក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា
រដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនមកបណ្ដាក់ទុននៅវៀតណាម។
រីឯខ្លួនវិញ លោក Robert Maersk Uggla បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់សាជីវកម្ម ហើយបានបញ្ជាក់ថា អាទិភាពរបស់វៀតណាមក្នុងការផ្លាស់ប្តូរបៃតង ការជំរុញនវានុវត្តន៍ និងការបង្កើនការតភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺសមស្របនឹងទិសដៅយុទ្ធសាស្ត្រ ក៏ដូចជាការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងរបស់សាជីវកម្មនៅវៀតណាម៕





