• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិដាក់ពង្រាយប្រតិបត្តិការជម្លៀសនាវិកជាង ១១.០០០ នាក់ដែលជាប់គាំងនៅក្នុងឈូងសមុទ្រពែរ្ស

អង្គការនាវាចរណ៍អន្តរជាតិ (IMO) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៣ ខែមិថុនា បានប្រកាសអំពីការចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីជម្លៀសនាវិកជាង ១១.០០០ នាក់ដែលជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ អគ្គលេខាធិការ IMO លោក Arsenio Dominguez បាននិយាយថា ប្រតិបត្តិការនេះត្រូវបានអនុវត្តន៍ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ អូម៉ង់ ប្រទេសឆ្នេរសមុទ្រនៅក្នុងតំបន់ សហរដ្ឋអាមេរិក និងសហគ្រាសដែលប្រតិបត្តិការក្នុងឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ប្រតិបត្តិការនេះត្រូវបានដាក់ពង្រាយក្នុងបរិបទដែលសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រនៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz បានរងការរំខានយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលកន្លងមក ដោយសារតែជម្លោះរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ការបាត់បង់សុវត្ថិភាពនៅលើខ្សែនាវាចរណ៍យុទ្ធសាស្ត្រទាំងនេះ បានបណ្ដាលឲ្យនាវិករាប់ពាន់នាក់ មិនអាចចាកចេញពីនាវា ឬផ្លាស់ប្តូរវេនការងារតាមកាលវិភាគ ហើយបង្កើនសម្ពាធលើឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រអន្តរជាតិផងដែរ៕

តាម​ vovworld.vn/km-KH

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top