នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា បានទទួលជួបនិងធ្វើការជាមួយលោកស្រី Silvia Danailov ប្រធានតំណាងមូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ) ប្រចាំនៅប្រទេសវៀតណាម។
ទិដ្ឋភាពនៅជំនួបនេះ។ រូបថត៖ VNA
ក្នុងជំនួបនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានអះអាងថា
បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះកុមារ
ហើយចាត់ទុកកុមារជាអាទិភាពចម្បង
និងជាធនធានមនុស្សដ៏សំខាន់ដែលសម្រេចលើអនាគតរបស់ប្រទេសជាតិ។ នាពេលខាងមុខ
លោកស្រីឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមនឹងផ្តល់អាទិភាពដល់ការអនុវត្តភារកិច្ចសំខាន់ៗក្នុងការការពារ
ថែទាំ និងអប់រំកុមារ។ ដោយឈរលើមូលដ្ឋានោះ
លោកស្រីឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យយូនីសេហ្វបន្តរួមដំណើរ
ចែករំលែកបទពិសោធន៍អន្តរជាតិ
និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយវៀតណាមកែលម្អក្របខ័ណ្ឌស្ថាប័ន
និងគោលនយោបាយរបស់ខ្លួន ព្រមទាំងសហការក្នុងការការពារកុមារនៅលើលំហអ៊ីនធឺណិត
ប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើកុមារ ក៏ដូចជាកាត់បន្ថយហានិភ័យ
និងគ្រោះថ្នាក់សម្រាប់កុមារផងដែរ។
រីឯខ្លួនវិញ លោកស្រី Silvia Danailov ប្រធានតំណាងយូនីសេហ្វ បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាម
ក្នុងនាមជាប្រទេសដំបូងគេនៅអាស៊ី និងជាប្រទេសទីពីរនៅលើពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ
ហើយថ្មីៗនេះ បានដាក់ចេញគំនិតផ្តួចផ្តើម
និងការប្តេជ្ញាចិត្តជាច្រើនក្នុងការអនុវត្តសិទ្ធិកុមារ៕
តាម vovworld.vn/km-KH