នារសៀលថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ហ្វាម យ៉ាទូក បានជួបសម្តែងការគួរសមជាមួយលោក Robert Maersk Uggla ប្រធានសារជីវកម្ម A.P. Moller Holding (APM Holding) និងជាប្រធានសារជីវកម្ម Maersk (សមាជិករបស់ APM Holding)។
ឧបនាយករដ្ឋមន្ត្រី លោក ហ្វាម យ៉ាទូក បានទទួលជួបលោក Robert Maersk Uggla ប្រធានសារជីវកម្ម A.P. Moller Holding (APM Holding) និងជាប្រធានសារជីវកម្ម Maersk (សមាជិករបស់ APM Holding)។ រូបថត៖ VGP
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ាទូក
បានសង្កត់ធ្ងន់ថា វិស័យដែល Maersk កំពុងវិនិយោគ
ដូចជាកំពង់ផែសមុទ្រ ឡូជីស្ទិក ការដឹកជញ្ជូន និងការផ្លាស់ប្តូរបៃតង
ក៏ជាវិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់ការអភិវឌ្ឍផងដែរ។
ក្រៅពីគោលដៅក្លាយជាប្រទេសរីកចម្រើនពីសមុទ្រ
វៀតណាមក៏ចាប់អារម្មណ៍ជាពិសេសក្នុងការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ
ឧស្សហកម្មសាងសង់កប៉ាល់ សេដ្ឋកិច្ចសមុទ្រ និងការជំរុញការផ្លាស់ប្តូរថាមពល។
ឧបនាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យ Maersk អមដំណើរជាមួយវៀតណាមក្នុងដំណើរការផ្លាស់ប្តូរបៃតង
ការអភិវឌ្ឍថាមពលស្អាត និងការកសាងខ្សែសង្វាក់ឡូជីស្ទិកប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម ពន្លឿនការអនុវត្តគម្រោងដែលមានស្រាប់
ពង្រីកការវិនិយោគនៅកំពង់ផែសមុទ្ររបស់វៀតណាម
និងគាំទ្រវៀតណាមក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រីបានសន្យាថា
រដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនមកបណ្ដាក់ទុននៅវៀតណាម។
រីឯខ្លួនវិញ លោក Robert Maersk Uggla បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយរបស់សាជីវកម្ម ហើយបានបញ្ជាក់ថា
អាទិភាពរបស់វៀតណាមក្នុងការផ្លាស់ប្តូរបៃតង ការជំរុញនវានុវត្តន៍
និងការបង្កើនការតភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល
គឺសមស្របនឹងទិសដៅយុទ្ធសាស្ត្រ
ក៏ដូចជាការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែងរបស់សាជីវកម្មនៅវៀតណាម៕