• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលជាសមាជិក CPTPP របស់ចក្រភព អង់គ្លេស

លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់អង់គ្លេស។
ទិដ្ឋភាពនៅជំនួបធ្វើការ។

កាលពីថ្ងៃទី ១៣ មីនា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយលោក Mark Garnier បេសកជនពិសេសទទួលបន្ទុកពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីអង់គ្លេសប្រចាំនៅវៀតណាម ថៃ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងលោក Ian Frew ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅវៀតណាម រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានអំពាវនាវឱ្យចក្រភពអង់គ្លេសបង្កើនការជួយឧបត្ថម្ភ ដើម្បីពន្លឿនដំណើរការផ្ទេរបច្ចេកវិទ្យាបៃតងទៅឲ្យវៀតណាម តាមនោះជំរុញពាណិជ្ជកម្ម សម្រាប់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន បំពេញតាមស្តង់ដារ និងតម្រូវការ នៃទីផ្សារ ទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអង់គ្លេស-វៀតណាម (UKVFTA)។ លោករដ្ឋមន្ត្រី Nguyen Hong Dien បាន បញ្ជាក់ថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលជាសមាជិកកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់អង់គ្លេស។

ពិភាក្សាលើវិស័យថាមពល លោករដ្ឋមន្ត្រី Nguyen Hong Dien បានស្នើថា នា ពេលខាងមុខ ចក្រភពអង់គ្លេស ផ្ដល់កញ្ចប់ថវិកាជាក់លាក់ដើម្បីជួយឧបត្ថម្ភវៀត ណាមក្នុងការអនុវត្តការបំប្លែងថាមពលប្រកបដោយប្រសិទ្ធភាព ក្នុងនោះភាគីទាំងពីរ ត្រូវផ្តោតសំខាន់លើខ្លឹមសារសហប្រតិបត្តិការចំនួន ៣ ដូចជា៖ ជួយផ្តល់ប្រឹក្សាគោល នយោបាយ ដើម្បីវៀតណាមអាចកសាងគោលនយោបាយអភិវឌ្ឍន៍ថាមពលកកើត ឡើងវិញ ថាមពលស្អាតឲ្យបានសមស្របនឹងអនាគត; ជួយបណ្តុះបណ្តាលប្រភព ធនធានមនុស្សបម្រើវិស័យថាមពលថ្មី ឧស្សាហកម្មថ្មី ហើយបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយសហគ្រាសវៀតណាមដើម្បីទទួលបានបច្ចេកវិទ្យាថ្មីៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top