យោងតាមលទ្ធផលស្ថិតិរបស់លេខាធិការដ្ឋានអូហ្សូនអន្តរជាតិ គិតត្រឹមខែសីហា ឆ្នាំ២០២៥ វៀតណាមបានលុបបំបាត់សមមូលកាបូនឌីអុកស៊ីត (Carbon dioxide equivalent) ប្រហែល ២៤០ លានតោន ពីសកម្មភាពគ្រប់គ្រង និងលុបបំបាត់សារធាតុគ្រប់គ្រង ក្រោមពិធីសារ Montreal។ នាពេលខាងមុខ ដោយអនុវត្តន៍ផែនការជាតិស្តីពីការគ្រប់គ្រង និងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់អូហ្សូន និងសារធាតុបង្កផលកញ្ចក់ដែលត្រូវបានគ្រប់គ្រង ហើយដល់ឆ្នាំ២០៤៥ វៀតណាមនឹងកាត់បន្ថយសមមូលកាបូនឌីអុកស៊ីតប្រហែល ១១,២ លានតោន។ លទ្ធផលទាំងនេះបង្ហាញថា វៀតណាមបាននិងកំពុងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តអនុសញ្ញាទីក្រុងវីយែន និងពិធីសារ Montreal ហើយកំពុងសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Le Cong Thanh បានឲ្យដឹងថា៖ “វៀតណាមបានខិតខំប្រឹងប្រែងសុក្រឹត្យគោលនយោបាយ និងច្បាប់ស្តីពីការការពារស្រទាប់អូហ្សូន ដើម្បីគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធិភាពនូវសារធាតុគ្រប់គ្រង ដែលបានចែងក្នុងច្បាប់ស្តីពីការការពារបរិស្ថានឆ្នាំ ២០២០ និងឯកសារលម្អិតស្តីពីការអនុវត្តច្បាប់។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វៀតណាមក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងសមកាលកម្ម តភ្ជាប់គោលដៅការពារស្រទាប់អូហ្សូនជាមួយអាទិភាពជាតិផ្សេងទៀត ដូចជាការគ្រប់គ្រងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអនុវត្តគោលដៅផ្លាស់ប្តូរបៃតង”៕