• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម ឡាវ និងកម្ពុជា ជំរុញការដោះដូរពាណិជ្ជកម្មតាមព្រំដែន


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VNA)

 វេទិកាជំរុញវិនិយោគ- ពាណិជ្ជកម្ម - ទេសចរណ៍​ក្នុងក្រប​ខ័ណ្ឌនៃកិច្ច​ប្រជុំគណៈ​កម្មាធិការ​សម្របសម្រួល​តំបន់​ត្រី​កោណ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (JC​C CLV DTA 12) បាន​ប្រព្រឹត្តិទៅនារសៀលថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៩ នៅខេត្ត​ ក្រចេះ ​(កម្ពុជា)។
 
កិច្ច​ប្រជុំនេះបានផ្ដោតលើការពិភាក្សា សំដៅដោះស្រាយរាល់របាំងក្នុងការជំរុញវិនិយោគ និង​ពាណិជ្ជកម្ម​សម្រាប់​ខេត្ត​ជាប់ព្រំដែនទាង ១៣ នៃប្រទេ​សទាំងបី។ នៅទីនេះ អង្គប្រជុំបាន​អះអាង​ថាក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លង​ទៅពាណិជ្ជកម្ម​តាមព្រំដែនរវាងប្រទេសទាំងបី ​វៀតណាម ឡាវ និងកម្ពុជាមាន​ការអភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់​ ប៉ុន្តែនៅមានបញ្ហាមិនទាន់បាន​ឯកភាពគ្នាជាច្រើនអំពីការត្រួ​តពិនិត្យ ​ការគ្រប់គ្រងមនុស្ស​ ទំនិញ និង​មធ្យោបាយរវាងកងកម្លាំងមានសមត្ថិកិច្ចនៃប្រទេសទាំងបី។ តាម លោក  Vo Van Chung អនុ​ប្រធាន​នាយកដ្ឋាន​វិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមថា ខេត្តទាំង ១៣ នៃតំបន់ត្រី​កោណ​អភិវឌ្ឍន៍​ CLV គប្បីពិចារណាលើការលំបាក និងកំហិតពោលខាងលើ ដើម្បីបញ្ជៀសគ្រោះអាសន្នឱនភាព។
 
មុននេះ ​នាថ្ងៃទី ៩ ខែមិនា នៅក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីជំនាញ (SOM) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ JCC CLV DTA 12 នោះ អនុគណៈកម្មការតំបន់នៃខេត្តទាំង ៥ របស់វៀត​ណាម​បាន​ស្នើឲ្យរដ្ឋាភិបាល​នៃប្រទេស​ទាំង​បី​ណែនាំ​ ​និងផ្ដល់ថវិកាសម្រាប់ខេត្តទាំង​ ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV អនុ​វត្តន៍​ផែន​ការ​មេអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម ពិចារណានិងបង្កើតច្រករបៀងជីវចំរុះនៅតំនប់នជាប់ព្រំដែនរវាងបណ្ដាប្រទេស អំពាវនាវ​ដល់​ ​ម្ចាស់ជំនួយជួយឧបត្ថម្ភវិនិយោគអភិវ​ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​គឺផ្លូវគមនាគមន៍​នៅតាម​បណ្ដា​ខេត្ត​នៃតំបន់​ត្រីកោណ អភិវឌ្ឍន៍ CLV  និងរៀបចំកិច្ចប្រជុំពន្លឿនវិនិយោគ ដោយ​អំពាវ​នាវ​ដល់​វិនិយោគិន​កម្ពុជា​ និង​ ឡាវ បោះទុនវិនិយោគចូលខេត្ត​ចំនួន៥ របស់វៀត​ណាម​គឺ  Binh Phuoc   Dak No​ng​   Dak Lak   Gia Lai និង Kon Tu​m ៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top