សកម្មភាពនេះស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងការងារនៃប្រទេសហ្វាំងឡង់ Arto Olavi Satonen ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា។
អនុស្សរណៈនៃការយោគយល់គ្នានេះ បង្កើតភាពជាដៃគូលើការធ្វើចំណាកស្រុកការងាររវាងភាគីទាំងពីរ ដោយឈរលើការគោរពច្បាប់ និងស្តង់ដារអន្តរជាតិ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល ៥ឆ្នាំ (២០២៥- ២០៣០)។ ទាក់ទិននឹងព័ត៌មានអំពីធនធានមនុស្សវៀតណាមដែលកំពុងធ្វើការនៅបរទេស រួមទាំងប្រទេសហ្វាំងឡង់ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា៖ “ចាប់តាំងពីចុងឆ្នាំ ២០២៣ មក ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានអនុម័តលើការចុះបញ្ជីសហគ្រាសសេវាកម្មវៀតណាមចំនួន ៣ ជាមួយនឹងកិច្ចសន្យាផ្គត់ផ្គង់កម្មករចំនួន ១៣៤ នាក់ (ស្រី ៦៥នាក់) ទៅធ្វើការនៅប្រទេសហ្វាំងឡង់។ រហូតមកដល់ពេលនេះ កម្មករចំនួន ៥៥នាក់បានទៅធ្វើការនៅប្រទេសហ្វាំងឡង់ ដែលមានប្រាក់ចំណូលស្ថិរភាពពី ១.៥០០ ទៅ ២.០០០អឺរ៉ូ/ខែ លក្ខខណ្ឌការងារល្អ និងសុខុមាលភាពសង្គមល្អ”។
មុននោះ ក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងការងារ ក្រសួងសេដ្ឋកិច្ច និងការងារហ្វាំងឡង់ លោក Arto Olavi Satonen បានបង្ហាញពីបំណងរបស់ប្រទេសហ្វាំងឡង់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជួយធុរកិច្ចអន្តរជាតិ និងអ្នកជំនាញការផ្សារភ្ជាប់ជាមួយគ្នា។ ហ្វាំងឡង់ប្តេជ្ញាគាំទ្រនិយោជក និងអ្នកជំនាញ ដើម្បីធានាថាពួកគេមានលក្ខខណ្ឌងាយស្រួលសម្រាប់ដំណើរការជ្រើសរើសដោយជោគជ័យ៕